យុវជនរាជធានី-ខេត្ត ផុលផុសបន្តនាំគ្នាទៅស្នើសុំពាក្យបំពេញកាតព្វកិច្ចយោធា

2026/10/02 03:04:34 pm        147

ចូលថ្ងៃទី២ហើយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ជាការ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា ​សង្កេតឃើញថា មានយុវជន យុវនារី ដែលគ្រប់អាយុ (១៨ដល់២៥ឆ្នាំ) ច្រើនហូរហែរ បាន​នាំ​ទៅទទួលពាក្យសុំចុះឈ្មោះបំពេញកាតព្វកិច្ចយោធាដោយការស្ម័គ្រចិត្ត និងមោះមុត នៅ​បណ្ដា​តាម​មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ។

យុវជន និងយុវនារី នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល បាត់ដំបង និងកំពង់ឆ្នាំង នៅថ្ងៃទី២នេះ បាន​បន្តទៅទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាយ៉ាងរួសរាន់ និង​ស្វាហាប់​ដោយ​គ្មាន​ការ​បង្ខិត​​បង្ខំ ​តែក្រោមការជំរុញលើកទឹកចិត្តដោយឪពុកម្ដាយ និងអាណាព្យាបាលផងដែរ។

យុវជន​បានរួសរាន់ស្នើសុំពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាយកទៅបំពេញ ដើម្បី​ពន្លឿន​ការ​យក​ឯកសារពាក់ព័ន្ធនានាទៅបញ្ជាក់នៅសាលាឃុំសង្កាត់ ដើម្បីយកពាក្យ​ស្នើ​សុំ​​នេះ​យក​មក​ដាក់​ជូន​មូលដ្ឋានកងរាជអាវុធហត្ថវិញ ឲ្យបានទាន់ពេលវេលា ដើម្បីត្រៀមទទួល​យក​ការ​ហ្វឹក​ហាត់​ក្នុង​ជួរ​កងទ័ព ទទួលយកបទពិសោធន៍ ចំណេះដឹង និងជំនាញ ក្នុងការងារបំពេញ​កាតព្វ​កិច្ច​ចំពោះ​ជាតិ​ឱ្យ​បានមុនគេ មុននឹងទៅធ្វើការងារផ្សេងៗទៀត។

ចំណែក អាណាព្យាបាល បានសម្តែងការពេញចិត្ត និងបានជំរុញ​កូនចៅ​ដែល​គ្រប់​អាយុ​ឱ្យ​ទទួល​ពាក្យ​សុំ​ចូល​បំពេញកាតព្វកិច្ចយោធាទៅតាមការស្ម័គ្រចិត្ត ដើម្បីទទួលយកឱកាសដ៏ល្អនេះ ឲ្យ​បាន​មុន​គេ និងទាន់ពេលជាតិកំពុងមានសេចក្តីតម្រូវការ។

យុវជនបានបញ្ជាក់ថា ក្នុងនាមឈាមជ័រជាខ្មែរ គឺត្រូវតែមានកាតព្វកិច្ចដាច់ខាតមួយ គឺ​បន្ត​ថែ​រក្សា​ទឹកដី និងប្រទេសជាតិ ព្រោះអធិបតេយ្យជាតិ ពុំមានរដ្ឋបរទេស ឬជាតិសាសន៍​ដទៃ​ណា​គេ​មក​ជួយ​ការ​ពារយើងនោះឡើយ មានតែយើងជាយុវជន ជាអ្នកបន្តវេននេះឯង ទើប​ជា​អ្នក​ការ​ពារ​ទឹក​ដី​មួយ​នេះ កុំឲ្យបាត់បង់ទៅលើខ្មាំងសត្រូវទាំងឡាយណាដែលប៉ងឈ្លានពានកាន់កាប់នោះ។

យុវជន​បានបញ្ជាក់ទៀតថា ការបំពេញកាតព្វកិច្ចយោធា រយៈពេល២៤ខែ មិន​ត្រឹម​តែ​ជា​ការ​ចូល​រួម​បំពេញ​កាតព្វកិច្ចចំពោះជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ឱកាស​សម្រាប់​ពួក​គេ​ក្នុង​ការ​ហាត់​ពត់​លត់​ដំខ្លួន ឱ្យមានវិន័យ សីលធម៌ ការគោរពបទបញ្ជា ការរស់នៅជាក្រុម និងការទទួល​ខុស​ត្រូវ​ក្នុង​សង្គម។ ការអនុវត្តកាតព្វកិច្ចយោធា អាចជួយលើកកម្ពស់ស្មារតីស្នេហាជាតិ និង​បង្កើន​ការ​យល់​ដឹង​របស់យុវជនអំពីតួនាទី និងភារកិច្ចចូលរួមចំណែកការពារឯករាជ្យ អធិបតេយ្យ និង​បូរណ​ភាព​ទឹកដី។ ប្រទេសជាច្រើនបានអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដូច្នេះការ​អនុវត្ត​នៅ​កម្ពុជា​ក៏​ជា​ផ្នែកមួយ នៃការពង្រឹងវិស័យការពារជាតិ និងការអភិវឌ្ឍធនធានមនុស្សផងដែរ៕


អត្ថបទដែលទាក់ទង

ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
2026/10/02 06:28:48 pm        1
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
2026/10/02 06:17:47 pm        1
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
2026/10/02 05:45:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់

2026/10/02 06:45:22 pm
​ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
2026/10/02 06:28:48 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
2026/10/02 06:17:47 pm
​ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
2026/10/02 06:10:48 pm
​ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
2026/10/02 05:45:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/02 03:09:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/02 03:38:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm