ម្តាយ​តារា​ខ្មែរ​ម្នាក់ទៀត​ បាន​បាត់បង់​ជីវិត ​ដោយសារ​កូ​វីដ-​១៩ ​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​ នៅ​​ថ្ងៃទី​២៣​នេះ

2021/04/27 09:59:58 am        362



ភ្នំពេញ ៖ ​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៦២​ឆ្នាំ ​ដែល​គេ​ដឹងថា ​ជា​ម្តាយ​របស់​តារា​កំប្លែង​ម្នា​ក់​ នៅ​កម្ពុជា​ បាន​បាត់​បង់ជីវិត ​ដោយសារ​មេរោគ​កូ​វីដ​-១៩ ​​ការ​ស្លាប់​នេះ ​គឺជា​ករណី​​ទី​៥​ហើយ ​នៅ​ប្រទេស​កម្ពុជា​ ដោយសារតែ​ការ​វាយលុក​ខ្លាំង​ពី​ជំងឺ​ បាន​ធ្វើ​ឲ្យ​សួត​ទាំងសងខាង​របស់​អ្នកជំងឺ​ធ្ងន់ធ្ងរ ​ក្រុម​គ្រូពេទ្យ​មិនអាច​សង្គ្រោះបាន​នោះ​។


សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ ដែល​បានចេញ​ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​បញ្ជាក់ថា ស្ត្រីជន​ជាតិខ្មែរ អាយុ​៦២​ឆ្នាំ ​មាន​អាសយដ្ឋាន​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​បាន​ស្លាប់បាត់​បង់ជីវិត​ ដោយសារ​ជំងឺ​កូ​វីដ​-១៩ នា​ព្រឹក​វេលា​ម៉ោង​៥​និង​៤០​នាទី ​ថ្ងៃទី​២៣ ​ខែមីនា ឆ្នាំ​២០២១​នេះ​។


សេចក្តីប្រកាស​របស់​ក្រសួង ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ស្ត្រី​ខាង​លើនេះ ដោយមាន​អាការៈ ​ហត់ បាន​ចូល​សម្រាក​ពេទ្យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ បន្ទាប់មក​បាន​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២១​ ខែមីនា​។ ក្រោយ​ពិនិត្យ​សុខភាព ​និង​ការ​ថត​សួត​បាន​បង្ហាញថា​ ស្ត្រី​រូបនេះ​ បាន​រលាក់​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​ខ្លាំង​ និង​ខ្សោយ​សួត​ខ្លាំង ​(​ដោយមាន​អាការៈ ហត់ ​២-៣​ថ្ងៃ មុន​ចូល​មក​មន្ទីរពេទ្យ​នេះ ​ព្រមទាំង​មាន​ជំងឺ​ធាត់​កម្រិត​១​ផងដែរ​)​ ។ ​ក្រុម​គ្រូពេទ្យ​ក្រៅពី​ផ្តល់​ការ​ព្យាបាល​តាម​បច្ចេកទេស​ ក៏បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម​បន្ថែម នៅ​ថ្ងៃទី​២១​ ខែមីនា​ដដែល ព្រមទាំង​បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម ​តែ​សួត​គាត់​កាន់តែ​ខ្សោយ​ទៅៗ ​ជា​អកុសល​ មិន​អាច​ជួយ​សង្គ្រោះបាន​ ហើយ​គាត់​ក៏បាន​ធ្វើ​មរណភាព ​កាល​នៅ​ព្រឹក​ថ្ងៃទី​២៣ ​នេះ​តែម្តង​។


សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ បានបញ្ជាក់​បន្ថែមទៀតថា ​«​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ ស្ត្រី​វ័យ​៦២​ឆ្នាំនេះ​ គឺ​បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩​ វ៉ៃ​លុក​លឿន ​ធ្វើ​ឲ្យ​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ ខ្សោយ​សួត​ខ្លាំង​ពេក​»​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm