សហភាព​អឺរ៉ុប​លើក​ឡើង​ថា ខ្លួន​នឹង​មិន​បណ្ដោយ​ឲ្យ​អ៊ុយ​ក្រែ​ន​ខ្វះខាត​អាវុធ​តតាំង​ជាមួយ​កងទ័ព​រុស្ស៊ី​ទេ​

2022/05/18 07:18:21 pm        599

​សហភាព​អឺរ៉ុប៖ ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មានក្រោយ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អឺរ៉ុប​ថា ​សហភាព​អឺរ៉ុបនឹង​មិន​បណ្ដោយ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​អស់​គ្រឿង​សព្វាវុធ​ឡើយ។

​អ្នកការទូត​រូប​នេះ​បាន​បញ្ជាក់​ថា រុស្ស៊ី​អាច​រង "​ការខាតបង់​ដ៏​ធំធេង​" ចាប់​តាំង​ពី​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន ដោយ​បាន​លើកឡើង​ថា​កងទ័ព​ស្លាប់ និង​របួស​ដល់​ទៅ ១៥% ប៉ុន្តែ​បាន​បដិសេធ​នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​លោក​មាន​អារម្មណ៍​ថាសង្គ្រាម​នេះ​នឹង​បន្ត​អូស​បន្លាយ​រយៈពេល​ប៉ុណ្ណា​ទៀត ដោយ​និយាយ​ថា លោក​មិនទាន់​ហ៊ាន​ធ្វើ​សម្មតិកម្ម​នៅ​ឡើយ​​ទេ​ថា ​តើ​រុស្ស៊ី​អាច​ទប់ទល់​បាន​យូរ​ប៉ុណ្ណា​ទៀត​នោះ​។​ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​រូប​នេះ​បាន​ប្រកាស​ពី​កញ្ចប់​ជំនួយ សម្រាប់​ទិញ​គ្រឿង​សព្វាវុធ​មួយ​វគ្គ​ផ្សេងទៀតដែល​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ ៥២៦​លាន​ដុល្លារ​អាមេរិក ឬស្មើ ៥០០​លាន​អឺរ៉ូ​សម្រាប់​ទីក្រុង Kiev ដែល​នាំ​ឲ្យ​ថវិកា​ជំនួយ​សរុប​ឡើង​ដល់ ២.១១​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង ២​ពាន់​លាន​អឺរ៉ូ។

​លោក​ថា ថវិកា​ទាំងនេះ​នឹង​យក​ទៅ​ទិញ​អាវុធ​ធុន​ធ្ងន់ដូចជា​រថក្រោះ និង​កាំភ្លើង​ធំ ដោយ​បន្ថែម​ថា លោក​ក៏​មាន​សុទិដ្ឋិនិយម​ផង​ដែរ​ថា សម្ព័ន្ធ​របស់​ទ្វីប​នេះ​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​នេះ ស្ដីពី​បម្រាម​ទិញ​ឧស្ម័ន​របស់​រុស្ស៊ី។​ ​ចំណែក​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​លោក​ស្រី Janet Yellen កាលពី​ថ្ងៃ​អង្គារបាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​អាមេរិកជួយ​ចេញថ្លៃ​ចំណាយ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​នៅ​ក្នុង​ប្រទេស​រង​ការ​ហែកហួរ​ដោយ​សារ​សង្គ្រាម​មួយ​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm