WHO៖ អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការផ្ទុះឡើងវីរុសកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងជើង។ កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើងបានប្រកាសករណីដំបូងរបស់ខ្លួននៃវីរុសឆ្លងកូរ៉ូណា។

ទីក្រុងព្យុងយ៉ាងនិយាយនៅថ្ងៃពុធនេះថា មនុស្សជាង ១.៧១លាននាក់នៅក្នុងប្រទេសនេះមានជំងឺគ្រុនក្តៅចាប់តាំងពីចុងខែមេសា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបង្ហាញថា ប្រជាជនកូរ៉េខាងជើងមិនបានចាក់វ៉ាក់សាំងនោះទេ។ លោកនិយាយថា មនុស្សជាច្រើនស្ថិតក្នុងស្ថានភាពដំបូង ដែលធ្វើឱ្យពួកគេប្រឈមខ្ពស់ទៅនឹងជំងឺធ្ងន់ធ្ងរ និងស្លាប់។ លោក Tedros លើកឡើងថា អង្គការសហប្រជាជាតិបានស្នើឱ្យកូរ៉េខាងជើងចែករំលែកទិន្នន័យ និងព័ត៌មាន។ អង្គការសុខភាពពិភពលោកបានស្នើដើម្បីផ្តល់ឲ្យកញ្ចប់ជំនួយបច្ចេកទេស និងការផ្គត់ផ្គង់រួមទាំងការធ្វើតេស្ដរករោគវិនិច្ឆ័យ ឱសថសំខាន់ៗ និងវ៉ាក់សាំង។
យោងតាមប្រព័ន្ធផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបានឲ្យដឹងថា គិតរហូតមកដល់ត្រឹមល្ងាចថ្ងៃចន្ទមានអ្នកស្លាប់កើនឡើងដល់ ៥៦នាក់ ខណៈជាង ១,៤៨៣,០៦០នាក់មានជំងឺគ្រុនក្តៅ និងយ៉ាងហោចណាស់ ៦៦៣,៩១០នាក់កំពុងទទួលការព្យាបាល។
អត្ថបទ៖ ប៊ុនថន