រាជរដ្ឋាភិបាល ផ្តល់សហហិរញ្ញប្បទាន ១៥០លានដុល្លារ គាំទ្រការស្តារវិស័យទេសចរណ៍ឡើងវិញ

2022/05/18 07:49:06 pm        1.1 K

ភ្នំពេញ៖ កម្ពុជាសម្ពោធដាក់ឱ្យដំណើរការ គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ក្នុងកញ្ចប់ថវិកា ១៥០ លានដុល្លារអាម៉េរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួមដើម្បីគាំទ្រដំណើរការអាជីវកម្មឡើងវិញ, ការកែលម្អ និងធ្វើទំនើបកម្មសេវាកម្ម, ការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ បន្ទាប់​ពីវិបត្តិនៃជំងឺកូវីដ-១៩ ថមថយទូទាំងសកលលោក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២នេះថា ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ កំពុងថមថយ, វិស័យទេសចរណ៍ចាប់ផ្តើមមាន​សន្ទុះងើប​ឡើងវិញ​ជាសកល ដោយប្រទេសភាគច្រើនបាន​បន្ធូរបន្ថយ​ នូវវិធានការរឹតបន្ដឹង ពាក់ព័ន្ធ​នឹងជំងឺកូវដ-១៩ និងបាន​លើកលែង​ ឬដកចេញនូវលក្ខខណ្ឌតម្រូវជាច្រើន សម្រាប់ការធ្វើដំណើរ​អន្តរជាតិ ។ ផ្អែកតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក វិស័យទេសចរណ៍សកល នឹង​ត្រលប់ទៅរកគន្លងកំណើន ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៤ ខាងមុខ ។ ក្នុងន័យនេះ, ជាមួយនឹងកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល, វិស័យទេសចរណ៍កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា នឹងមានកំណើន ១៦% ក្នុងឆ្នាំ២០២២, និង២៣% ក្នុងឆ្នាំ២០២៣ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ ជាក្បាលម៉ាស៊ីន​កំណើន​សេដ្ឋកិច្ចដ៏សំខាន់មួយ ​ហើយប្ដេជ្ញាគាំទ្រការស្តារ ​និងអភិវឌ្ឍន៍​វិស័យនេះ ឱ្យបានល្អជាង​ស្ថានភាព​មុនវិបត្តិនៃជំងឺកូវីដ-១៩ ​ទៅទៀត ​ដើម្បីឱ្យវិស័យនេះ ក្លាយជា​សសរស្តម្ភ​មួយ​នៃសេដ្ឋកិច្ចជាតិ ​ដែលនឹងចូលរួម​វិភាគទាន​ដ៏សំខាន់​ ក្នុងការផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

ដើម្បីសម្រេចគោលដៅនេះ,ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ គឺជាវិធានការចាំបាច់ណាស់ ដើម្បីជួយឱ្យសហគ្រាស​ទាំងនេះ​អាចស្តារ, ងើប និងពង្រឹងភាព​ប្រកួតប្រជែង​របស់ខ្លួនឡើងវិញ ​ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែច្នៃវិស័យ​ទេសចរណ៍ ​ឱ្យប្រកបដោយភាពទាក់ទាញកាន់តែខ្លាំង​ជាងមុន និងជាពិសេសប្រែក្លាយកម្ពុជា​ឱ្យទៅជាទិសដៅទេសចរណ៍ចម្បងមួយនៅក្នុងតំបន់ និងសកលលោក។

ថវិកាទាំង ១៥០ លានដុល្លារអាម៉េរិក នៃ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺផ្តោតសំខាន់សម្រាប់តែវិស័យទេសចរណ៍​តែមួយ​ប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត ​និងចូលរួមសម្រេចចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        521
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        488
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm