ខេត្តកណ្តាលពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញតាមបណ្តាក្រុង-ស្រុក

2022/05/18 08:09:39 pm        744

កណ្ដាល៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ បណ្តាក្រុមពេទ្យនៅតាមមន្ទីរបង្អែកក្រុងស្រុក និងតាមមណ្ឌលសុខភាពតាមឃុំសង្កាត់ នៅក្នុងខេត្តកណ្តាល បាននឹងកំពុងអនុវត្តយុទ្ធនាការ និងពង្រីកការចាក់វ៉ាក់សាំងដូសជំរុញនៅតាមសាលារៀន តាមសហគមន៍ តាមផ្សារទីប្រជុំ និងខ្នងផ្ទះនានារបស់ប្រជាពលរដ្ឋ។

បើតាមលោក ពាង សារុន ប្រធានមណ្ឌលសុខភាពស្អាងភ្នំ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែឧសភានេះថា នៅថ្ងៃនេះ ក្រុមពេទ្យធ្វើការចុះវ៉ាក់សាំង​ការពារកូវីដ១៩ដូសទី៣ ​និងដូសទី៤ជូនសិស្សានុសិស្ស ​នៅក្នុងសាលាឋមសិក្សា ​និងអនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ ខណៈសិស្សានុសិស្ស ភាគច្រើន នៅក្នុងអំឡុងពេលនេះ គឺគេមានការ​មមាញឹក​ខ្លាំងក្នុងការសិក្សា។

លោក បន្តថា ​បន្ទាប់ពីការចុះចាក់តាមសាលារៀន ​ក្រុមពេទ្យ​នឹងបន្តចុះចាក់នៅតាមទីប្រជុំជន តាម​សហគមន៍ និងខ្នងផ្ទះនានាទៀត។

បើតាមបណ្តាសិស្សានុសិស្សនៃសាលារៀន ហ៊ុន សែន ស្អាងភ្នំ បាននិយាយថា សម្រាប់ការចាក់​វ៉ាក់សាំង​ដូសទី៣របស់ពួកគេ ​មានការ​យឺតយ៉ាវ​បន្តិច ​ដោយសារការភ្លេច​និងជាប់រវល់ការសិក្សា ហើយពួកគេ ​លើកឡើងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ដែលបានសហការជាមួយ​ក្រុម​ពេទ្យ ចុះចាក់វ៉ាក់សាំងកូវីដ១៩ មកដល់សាលារៀនរបស់គេផ្ទាល់តែម្តង។

បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ​បានថ្លែងថា ការ​ចាក់វ៉ាក់សំាង​ការពារកូវីដ១៩ ជូនពលរដ្ឋដូសទី២ ​មកដល់ថ្ងៃនេះ​គឺខេត្តកណ្តាល សម្រេច​ចាក់​បានលើស១០០% លើសផែនការគ្រោងទុក ។ ​ប៉ុន្តែសម្រាប់ការចាក់ដូសទី៣​ សម្រាប់កុមារអាយុ៥ឆ្នាំ​គឺ​កំពុងដំណើរការចាក់បានប្រមាណ១៣% ​សម្រាប់ការចាក់ដូស​ទី៣​លើ​ក្មេងអាយុ ​៦ឆ្នាំដល់១២ឆ្នាំ ចាក់បានប្រមាណ៦៨% ​ការចាក់សម្រាប់អាយុពី១២ ​ឆ្នាំដល់១៨​ ឆ្នាំគឺបានជិត ៩០% ក្នុងនោះ​ការចាក់​ដូសទី៤ គឺបានប្រមាណ៥% ។ ដោយឡែកការចាក់ដូសទី៣ លើមនុស្សវ័យចាប់ពី១៨ឆ្នាំឡើង​ គឺចាក់បានជាង៦០% ក្នុងនោះ ការចាក់ដូសទី៤​ធ្វើ​បាន​ប្រមាណ១៣%៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm