នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១៣វត្ត ,ចែកអំណោយនិងរៀបចំអាហារជូនយាយជីតាជីចំនួន១២៣នាក់ ដែលពិធីនេះបានប្រារព្ធរួមគ្នានៅវត្តលាំងត្រាច ក្នុងឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឯកឧត្តម និងលោកជំទាវ បានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតាទាំងអស់ និងបានឧទ្ទិសកុសលផលបុណ្យដែលបានធ្វើនៅថ្ងៃនេះទៅដល់បុព្វការីជនដែលបានចែកឋាន និងដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ជាមួយគ្នានោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបសិស្សដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខ និងចំណីអាហារដល់សិស្សានុសិស្សចំនួន ១៦០នាក់។
នាឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បានប្រគេនដល់ទីអារាមនេះ នូវក្បឿងចំនួន៦៨០០០សន្លឹក និង ថវិកាចំនួន៣០០០ដុល្លារ សម្រាប់ជួសជុលដំបូលសាលាឆាន់នៅក្នុងវត្តនេះ។ បន្ថែមលើសពីនេះ ឯកឧត្តម និងលោកជំទាវក៏បានផ្តល់នូវអណ្ដូងទឹកស្អាតមួយសម្រាប់ប្រើប្រាស់ក្នុងទីអារាមនេះផងដែរ។
ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖
១-អង្ករ១តោន
២-មី៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-ត្រខ១កេស មាន១០យួ
៥-សាច់ក្រក១០គីឡូក្រាម
៦-សាច់ផាត់១០គីឡូក្រាម
៧-ទឹកដោះគោខាប់២កេស
៨-កាហ្វេ៥កញ្ចប់ធំ
៩-តែ២គីឡូក្រាម
១០-ស្ករស១បេ
១១-អំបិល១បេ
១២-ទឹកត្រី៥យួរ
១៣-ទឹកស៊ីអ៊ីវ៥យួរ
១៤-ទឹកម្ទេស៥យួរ
១៥-ទឹកសៀង៥យួរ
១៦-សាប៊ូដុំ១០០ដុំតូច
១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៨-ប្រេងកូឡា១០០ដប
១៩-ប្រេងខ្យល់១០០ដប
២០-ថ្នាំពេទ្យ២០ប្រអប់
២១-ស្លាដក់១០៣
២២-សាប៊ូម្ស៉ៅ១០កញ្ចប់
២៣-ទៀនព្រះវស្សាចំនួន២គូ
២៤-ថវិកា២លានរៀល
កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖
១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់
២-ថ្នាំដុសធ្មេញ ១ទីប
៣-ច្រាសដុសធ្មេញ១
៤-ប្រេងកូឡា ១ដបតូច
៥-ប្រេងខ្យល់មួយ ១ដបតូច
៦-សាប៊ូដុសខ្លួន ១ដុំតូច
៧-សាប៊ូកក់សក់ ១២កញ្ចប់
៨-សាប៊ូបោកខោអាវ ១កញ្ចប់
៩-ក្រណាត់ស ១ដុំ
១០-ក្រមា១
១១-កន្សែងធំ១
១២-ភួយ១
១៣-កាហ្វេ ១កញ្ចប់ធំ
១៤-នំធុង ១ធុង
១៥-ស្ករស ១គីឡូក្រាម
១៦-តែ១កញ្ចប់
១៧-ទឹកដោះគោខាប់២កំប៉ុង
១៨-ស្បែកជើងផ្ទាត់១គូ
១៩-ថវិកា ៥ម៉ឺនរៀល៕















