មន្ត្រីក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យថ្នាក់ជាតិចូលរួមធ្វើជំរឿនមន្ត្រីរាជការ

2026/10/05 12:38:46 pm        184

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ នេះ បាន​បន្ត​កិច្ច​ការ​ធ្វើ​ជំរឿន​មន្ត្រី​រាជ​ការ​ដល់ក្រសួងសុខាភិបាល។ ការធ្វើជំរឿននេះ គ្រោងធ្វើរយៈពេល ៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៥​ខែ​តុលា ដល់ថ្ងៃទី ៩ ខែ តុលា ដោយថ្ងៃដំបូងនេះ ការធ្វើជំរឿនរៀបចំឡើងនៅទីតាំងចំនួន ៥​ផ្សេង​គ្នា​។

ការ​ធ្វើជំរឿនមន្ត្រីរាជការ សម្រាប់ក្របខណ្ឌក្រសួងសុខាភិបាល បានចាប់ផ្តើមអនុវត្ត ដោយ​ថ្ងៃ​ដំបូង​នេះ ក្រសួងមុខ ងារសាធារណៈ បានបែងចែកមន្ត្រីជំនាញ ចុះបំពេញការងារលើទីតាំងចំនួន ៥​ផ្សេង​គ្នា ទាំងនៅទីតាំងក្រសួងសុខា ភិបាល និងនៅតាមមន្ទីរពេទ្យ ដើម្បីសម្រួលដល់មន្ត្រី និង​ក្រុម​គ្រូពេ​ទ្យ។ ជំរឿននៅថ្ងៃដំបូងនេះ មាននៅទីតាំង ទី ស្តីការក្រសួងសុខាភិបាល មន្ទីរ​ពេទ្យ​កាល់​ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យ កុមារជាតិ។ តាមកាលវិភាគ ការធ្វើជំរឿននេះ នឹងបន្តទៅធ្វើតាមមន្ទីរពេទ្យផ្សេងទៀត នៅថ្ងៃបន្តបន្ទាប់។ ថ្ងៃដំបូងនៃការធ្វើជំរឿននេះ លោក វេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត បានសម្តែងការពេញ ចិត្តចំពោះការចូលរួមធ្វើជំរឿន ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិ កាលទី ៧។ ផ្តោតលើមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ការធ្វើជំរឿននេះ នឹងជួយឱ្យមន្ទីរពេទ្យ ដឹងពីកម្លាំង ពិតរបស់ខ្លួន ក្នុងការបំពេញការងារ លើការថែទាំព្យាបាលជូនប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាល ជាក្រសួងទី ២៥ ដែលទទួលបានការធ្វើជំរឿន។ តាមការបញ្ជាក់របស់ក្រសួងមុខងារសាធារ ណៈ នាពេលថ្មីៗនេះ ដំណើរការនៃការធ្វើជំរឿន គឺសម្រេចបានប្រមាណជាង ៦០ភាគរយ នៃស្ថាប័នចំណុះអង្គការ នីតិប្រតិបត្តិ។

ការធ្វើជំរឿន គឺតម្រូវឱ្យមន្ត្រីមានវត្តមានដោយផ្ទាល់ និងត្រូវភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់មន្ត្រីរាជការ។ កន្លងទៅកម្ពុជា ធ្លាប់បានធ្វើជំរឿនមន្ត្រីចំនួន ៣លើករួចមកហើយ។ ការធ្វើជំរឿនមន្ត្រីលើកទី ១នៅឆ្នាំ ១៩៩៥ ការធ្វើជំរឿនមន្ត្រីលើកទី ២ធ្វើឡើងនៅឆ្នាំ ១៩៩៩-២០០១ និងការធ្វើ ជំរឿនមន្ត្រីលើកទី ៣នៅឆ្នាំ ២០១០៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រជុំត្រៀមចូលរួម AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន ឱ្យទទួលបានជោគជ័យ នាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ
2026/10/05 02:04:24 pm        1
យុវជនកាន់តែក្លាហានក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញា​ដាច់​ខាត​ការពារ​បូរណ​ភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន
2026/10/05 01:57:22 pm        1
មន្ត្រីក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យថ្នាក់ជាតិចូលរួមធ្វើជំរឿនមន្ត្រីរាជការ
2026/10/05 12:38:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រជុំត្រៀមចូលរួម AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន ឱ្យទទួលបានជោគជ័យ នាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ

2026/10/05 02:04:24 pm
​យុវជនកាន់តែក្លាហានក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញា​ដាច់​ខាត​ការពារ​បូរណ​ភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន
2026/10/05 01:57:22 pm
​កម្ពុជាបញ្ចប់បេសកកម្មកីឡាអាស៊ី ដោយឈ្នះមេដាយ ៤គ្រឿង ខណៈចិន ឈរលេខ១ និងម្ចាស់ផ្ទះជប៉ុន ឈរលេខ២
2026/10/05 12:55:45 pm
​មេដឹកនាំជនជាតិដើមស៊ែរប៊ីរស់នៅបូស្នីជាប់បម្រាម លោក Dodik ប្រកាសពីជ័យជម្នះរបស់គណបក្សក្នុងការបោះឆ្នោត
2026/10/05 12:45:05 pm
​ការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ាកើនឡើងលើសកម្រិតមុនមានសង្គ្រាម ប៉ុន្តែការវាយប្រហារនាវាដឹកប្រេងក៏កើនឡើងដែរ
2026/10/05 12:41:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm