យុវជនកាន់តែក្លាហានក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញា​ដាច់​ខាត​ការពារ​បូរណ​ភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន

2026/10/05 01:57:22 pm        172

រាជធានីភ្នំពេញ៖ ក្រុមយុវជន យុវនារី កាន់តែមុះមុតក្នុងការចូលបំពេញកាតព្វកិច្ចយោធា និង​ប្តេជ្ញា​ដាច់​ខាតក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៥ហើយ នៃដំណើរការផ្តល់ពាក្យជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ សម្រាប់បំពេញពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ ។

សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំង១៤ខណ្ឌ បានបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំទទួល និងផ្តល់ពាក្យជូនយុវជន យុវនារី ដែលមកពីតាមមូលដ្ឋានរស់នៅរបស់សមីខ្លួនពួកគេនីមួយៗ ។

យុវជនដែលនាំគ្នាទៅទទួលពាក្យចូលកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានបង្ហាញពីស្មារតីទទួលខុសត្រូវ ក្នុងនាមជាខ្មែរ ត្រូវតែបំពេញកាតព្វកិច្ចជាមួយប្រទេសជាតិ និងចាត់ទុកពេលវេលានេះ គឺជាឱកាសវិសេសវិសាល សម្រាប់ពួកគេបានចូលទៅលត់ដុំរៀនសូត្រជំនាញថ្មីបន្ថែម ដែលជាបទពិសោធន៍ថ្មីសម្រាប់ជីវិត ហើយក៏ជាមោទនភាពមួយដែលបានរួមចំណែកជាមួយការការពារបូរណភាពទឹកដីកម្ពុជា ពីរដ្ឋបរទេសដទៃណាដែលប៉ងឈ្លានពាន ។

ការចូលបំពេញកាតព្វកិច្ចនេះ ក្រុមយុវជនបញ្ជាក់ថា គឺជាជំហរស្ម័គ្រចិត្ត និងស្រលាញ់របស់ពួកគេផ្ទាល់ខ្លួននីមួយៗ ដោយមិនមានការបង្ខិតបង្ខំពីមជ្ឍដ្ឋានណាមួយឡើយ ពោលមានតែការលើកទឹកចិត្តបន្ថែមពីឪពុកម្តាយ អាណាព្យាបាល និងសមាជិកគ្រួសារ ជាដើម ។

យុវជន បន្ថែមថា ទឹកដីរបស់ខ្មែរ ត្រូវតែការពារ និងថែរក្សាឲ្យបាននៅគង់វង្ស ដោយកូនខ្មែរ មានឈាមជ័រជាខ្មែរ ពិសេសអ្នកបន្តវេនជំនាន់ក្រោយទាំងអស់ មិនអាចមានរដ្ឋបរទេសអ្នកដទៃណា គេសុខចិត្តមកការពារជំនួសយើងនោះឡើយ ។ ហើយទោះត្រូវលះបង់ដោយតម្លៃណាក៏ដោយ ក៏ក្រុមយុវជនមិនសោកស្តាយនោះឡើយ ឲ្យតែអាចនៅថែរក្សាការពារជាតិឲ្យនៅគង់វង្សបាន ព្រោះឲ្យគ្មានជាតិ ប្រជាជនក៏គ្មានអត្តសញ្ញាណសម្រាប់ការរស់នៅដែរ ។

គួរបញ្ជាក់ថា ការផ្តល់ពាក្យ សម្រាប់ការចូលបំពេញកាតព្វកិច្ចយោធា គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌ រៀងរាល់ម៉ោងធ្វើការ ទាំងពេលព្រឹក និងពេលថ្ងៃ ដោយពុំគិតថ្ងៃអាទិត្យនោះឡើយ ។

ហើយការទទួលពាក្យវិញ គឺធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពេលផ្តល់ពាក្យត្រឡប់ទៅមូលដ្ឋានកងរាជអាវុធហត្ថវិញ ពលរដ្ឋគ្រប់អាយុទាំង២ភេទ ត្រូវភ្ជាប់ទៅជាមួយឯកសារ៣ គឺ អត្តសញ្ញាបណ្ណ , សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើតដែលបញ្ជាក់ពីរដ្ឋបាលឃុំសង្កាត់ ៕ លីហេង


អត្ថបទដែលទាក់ទង

ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារអាហារូបករណ៍ អ.ម.ត សហការរៀបចំ​គ្នាវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ដល់បេក្ខជនអាហារូបករណ៍ អ.ម.ត
2026/10/05 02:57:53 pm        1
យុវជននៅខេត្ដសៀមរាបជាច្រើន ទៅទទួលពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា
2026/10/05 02:50:15 pm        1
ទេសចរអន្តរជាតិពេញចិត្តខ្លាំងចំពោះការចូលទស្សនា និងទទួលយក​បទ​ពិសោធន៍​ការ​ធ្វើបុណ្យ​​កាន់​​បិ​ណ្ឌតាមវត្តអារ៉ាម
2026/10/05 02:17:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំយេម៉ែនប្រកាសបើកប្រតិបត្តិការយោធា ដើម្បីដណ្តើមយកតំបន់ដែលក្រុមហ៊ូទីកាន់កាប់មកវិញ

2026/10/05 03:30:14 pm
​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ ប្រកាសការបោះឆ្នោតមុនអាណត្តិ ក្រោយបរាជ័យ ​ជុំវិញក្រឹត្យ ស្តីពីលំនៅឋាន
2026/10/05 03:29:02 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ កងកម្លាំងអ៊ីស្រាអែលបំផ្ទុះសាលារៀន និងដុតបំផ្លាញផ្ទះសម្បែងនៅភាគខាងត្បូងលីបង់
2026/10/05 03:28:14 pm
​បេសកជន៖ អឺរ៉ុបត្រូវការថាមពលរុស្ស៊ី ដើម្បីអាចរស់រានមានជីវិត
2026/10/05 03:27:25 pm
​ឥណ្ឌាកំពុងស្វះស្វែងរកតួនាទីកាន់តែសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
2026/10/05 03:26:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm