Nottingham Forest ឈ្នះ Sheffield United បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Play-Off

2022/05/18 09:47:58 pm        408

​បាល់ទាត់៖ ​ក្រុមបាល់ទាត់ Nottingham Forest បាន​យកឈ្នះ Sheffield United ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ដើម្បី​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Play-Off ក្របខណ្ឌ League Championship ដើម្បី​កៅអី​ចុងក្រោយ​នៅ​ក្របខណ្ឌ​កំពូល English Premier League​។

​​ការប្រកួត​ជើង​ទី១ នៅ​ទឹកដី Sheffield United ក្រុម Nottingham Forest បាន​យកឈ្នះ ២-១ តែ​ត្រលប់មក​ទឹកដី​ខ្លួនឯង​វិញ Sheffield United ក៏​យកឈ្នះ​វិញ ២-១ យប់មិញ​នេះ​ធ្វើឱ្យ​ក្រុម​ស្មើគ្នា​សរុប​ទាំងពីរ​ជើង ៣-៣​។ ​Brenan Johnson ជា​អ្នកបើក​ការនាំ​មុខ​នៅ​ជើង​ទី២ នេះ​នៅ​នាទី​ទី១៩ មានន័យថា Forest នាំមុខ ៣-១ ទាំងពីរ​ជើង​។ ​ឈានដល់​វគ្គ​ទី២ ក្រុម​ភ្ញៀវ Sheffield United ក៏​វាយ​ពី​រគ្រាប់​វិញ​ដោយ Morgan Gibbs-White និង Conor Hourihane​។ យ៉ាងណាក្តី​ឈានដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​អ្នកចាំទី Nottingham Forest, Brice Samba ជួយសង្គ្រោះ​បាន​ដល់​ទៅ ៣គ្រាប់​ក្លាយជា​វីរបុរស​របស់ Nottingham Forest យកឈ្នះ Sheffield United ៣-២​។

​​នេះ​ជា​បរាជ័យ​លើក​ទី៩ សំរាប់ Sheffield United ក្នុងការ​ស៊ុត​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​នៅ​វគ្គ Play-Off និង​ខកខាន​ត្រលប់​មកកាន់​ក្របខណ្ឌ​កំពូល​វិញ​។ ​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ Nottingham Forest សប្បាយចិត្ត​ពេក​បាន​រត់​ចូល​ទីលាន​អបអរ​ជ័យជំនះ តែមាន​អ្នកគាំទ្រ​ម្នាក់​បែ​ជា​រត់​ចូល​ទីលាន​បំ​បុក​ខ្សែប្រយុទ្ធ Sheffield United, Billy Sharp មួយ​ទំហឹង​។ ​Nottingham Forest នៅពេលនេះ​ត្រូវ​ជួប​ជាមួយ Huddersfield Town វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Wembley ថ្ងៃទី២៩ ចុងខែ​នេះក្នុងការ​ប៉ុនប៉ង​ត្រលប់​មកកាន់​ក្របខណ្ឌ​កំពូល​អង់គ្លេស​វិញ​ ក្រោយ​អវត្តមាន​អស់ ២៣ឆ្នាំ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        132
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        143
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm