លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៩ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន៤វត្ត និងចែកអំណោយដល់យាយជីតាជី នៅវត្តកោះប្រាក់

2026/10/06 11:17:33 am        69

នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ និងសិល្បករ សិល្បការិនី មកកាន់បិណ្ឌទី៩ និងនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន៤វត្ត ,ប្រគេនចង្ហាន់ព្រះសង្ឃ១២៧អង្គ ,ចែកអំណោយ និងរៀបចំអាហារជូនយាយជីតាជី និងប្រជាពុទ្ធបរិស័ទប្រមាណ២០០នាក់ ដែលពិធីនេះបានប្រារព្ធរួមគ្នានៅវត្តកោះប្រាក់ ស្ថិតនៅក្នុងស្រុកគៀនស្វាយ ខេត្តកណ្តោល។

លោកជំទាវបានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតាទាំងអស់ និងបានឧទ្ទិសកុសលផលបុណ្យដែលបានធ្វើនៅថ្ងៃនេះទៅដល់បុព្វការីជនដែលបានចែកឋាន និងដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។

នាឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវក៏បានប្រគេនដល់វត្តកោះប្រាក់នេះ នូវបច្ច័យកសាងបង្ហើយដំបូលសាលាឆាន់ ចំនួន៥៣,៤៤៥ដុល្លារ ផងដែរ។ លោកជំទាវក៏បានចែកនូវកាតាបដល់សិស្ស ដែលមានជាសម្ភារៈសិក្សាជាច្រើនមុខ ដល់សិស្សានុសិស្សប្រមាណ១៦៥នាក់ ដែលបានចូលរួមនាឱកាសនេះ។

ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖

១-អង្ករ១តោន

២-មី៣០កេសតូច

៣-ត្រីងៀត១០គីឡូក្រាម

៤-ត្រខ១កេស មាន១០យួ

៥-សាច់ក្រក១០គីឡូក្រាម

៦-សាច់ផាត់១០គីឡូក្រាម

៧-ទឹកដោះគោខាប់២កេស

៨-កាហ្វេ៥កញ្ចប់ធំ

៩-តែ២គីឡូក្រាម

១០-ស្ករស១បេ

១១-អំបិល១បេ

១២-ទឹកត្រី៥យួរ

១៣-ទឹកស៊ីអ៊ីវ៥យួរ

១៤-ទឹកម្ទេស៥យួរ

១៥-ទឹកសៀង៥យួរ

១៦-សាប៊ូដុំ១០០ដុំតូច

១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត

១៨-ប្រេងកូឡា១០០ដប

១៩-ប្រេងខ្យល់១០០ដប

២០-ថ្នាំពេទ្យ២០ប្រអប់

២១-ស្លាដក់១៥២

២២-សាប៊ូម្ស៉ៅ១០កញ្ចប់

២៣-ទៀនព្រះវស្សាចំនួន២គូ

២៤-ថវិកា២លានរៀល

កញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖

១-ខោអាវ រឺសំពត់អាវ ១ឈុត

២-ក្រម៉ា ១

៣-ស្បែកជើង ១គូរ

៤-ថ្នាំពេទ្យ ១ប្រអប់

៥-ថ្នាំដុសធ្មេញ ១ទីប

៦-ច្រាសដុសធ្មេញ ១

៧-ប្រេងខ្យល់ ១ដប

៨-ប្រេងកូឡា ១ដប

៩-សាប៊ុ ១ដុំ

១០-ថវិកា ៥០,០០០រៀល៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិតប្រាកដ
2026/10/06 02:15:02 pm        1
វិស័យឯកជនចាត់ទុកការពង្រីកកំពង់ផែក្នុងស្រុកជាការតភ្ជាប់ និងគាំទ្រ​ដល់​ការ​ដឹកជញ្ជូន​កសិផល​កម្ពុជា
2026/10/06 01:59:51 pm        1
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម
2026/10/06 01:48:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Messi ត្រឡប់មកហ្វឹកហាត់ មុនការប្រកួតចុងក្រោយជាមួយជម្រើសជាតិអាហ្សង់ទីន

2026/10/06 02:53:59 pm
​ទោះបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី តែអត្តពលិកកម្ពុជា នៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម
2026/10/06 02:30:38 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិតប្រាកដ
2026/10/06 02:15:02 pm
​វិស័យឯកជនចាត់ទុកការពង្រីកកំពង់ផែក្នុងស្រុកជាការតភ្ជាប់ និងគាំទ្រ​ដល់​ការ​ដឹកជញ្ជូន​កសិផល​កម្ពុជា
2026/10/06 01:59:51 pm
​សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម
2026/10/06 01:48:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 08:08:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm