ព្រះខ័នរាជ ត្រៀមប្រកួតបើកឆាកជើងឯកក្លិបអាស៊ានដោយជឿជាក់ ទោះអវត្តមាន សារ៉េត គ្រីយ៉ា

2026/10/06 12:19:25 pm        129

ក្លិបព្រះខ័នរាជស្វាយរៀង បានចេញទៅប្រទេសម៉ាឡេស៊ីហើយ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ដើម្បីត្រៀមការប្រកួតដំបូង ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៦/២៧ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

មុនចាកចេញពីមាតុភូមិ លោក Matthew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កូនក្រុម ទោះបីកីឡាករមួយចំនួន រងរបួស ជាក់ស្ដែងខ្សែការពារស្នូល សារ៉េត គ្រីយ៉ា តែលោកសង្ឃឹមថា កីឡាករទាំងអស់ នឹងអាចជួយក្រុមបាន។ បែបនេះក្ដី លោកនៅតែសង្ឃឹមថា គ្រីយ៉ា នឹងឆាប់ជាសះស្បើយដើម្បីបានត្រឡប់មកជួយក្រុមវិញ។

ក្រឡេកទៅការប្រកួតជើងឯកក្លិបអាស៊ានឆ្នាំនេះវិញ លោក McConkey ថា អាចនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ពិសេសបេក្ខភាពក្នុងពូលB ដែលប្រជុំដោយក្រុមជើងឯកប្រចាំប្រទេសនីមួយៗ ។ បែបនេះក្ដី លោកនៅជឿជាក់លើក្រុម ជាមួយក្ដីសង្ឃឹមនឹងអាចឈានទៅប្រជែងកៅអីវគ្គបន្ដ។

ដោយឡែកកីឡាករ មិន រតនៈ បានរីករាយជាមួយការត្រឡប់មកវិញ នៃការប្រកួតប្រជែងពានរង្វាន់ប្រចាំតំបន់ដ៏ធំនេះ ។ ឆ្លើយតបគោលដៅរបស់ក្លិប ដែលចង់ឡើងទៅវគ្គបន្ដ រតនៈ បានប្ដេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្លិប ពិសេសការប្រកួតដំបូងទល់ក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim របស់ម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

គួរដឹងថា បេសកកម្មចូលរួមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2026/27 ក្លិបព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូលB ជាមួយក្លិប Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្លិប Lion City Sailors របស់សិង្ហបុរី, ក្លិប Cong An Ha Noi របស់វៀតណាម, ក្លិប Persib របស់ឥណ្ឌូនេស៊ី, ក្លិប Shan United របស់មីយ៉ាន់ម៉ា និងក្លិប Port ដែលត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែមសា ឆ្នាំ២០២៧ ដើម្បីស្វែងរកបេក្ខភាព ៤ក្រុមខាងលើឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាមួយ ៤ក្រុមផ្សេងទៀត ដែលឡើងមកពីពូលA៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

Messi ត្រឡប់មកហ្វឹកហាត់ មុនការប្រកួតចុងក្រោយជាមួយជម្រើសជាតិអាហ្សង់ទីន
2026/10/06 02:53:59 pm       
ទោះបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី តែអត្តពលិកកម្ពុជា នៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម
2026/10/06 02:30:38 pm        1
ព្រះខ័នរាជ ត្រៀមប្រកួតបើកឆាកជើងឯកក្លិបអាស៊ានដោយជឿជាក់ ទោះអវត្តមាន សារ៉េត គ្រីយ៉ា
2026/10/06 12:19:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Messi ត្រឡប់មកហ្វឹកហាត់ មុនការប្រកួតចុងក្រោយជាមួយជម្រើសជាតិអាហ្សង់ទីន

2026/10/06 02:53:59 pm
​ទោះបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី តែអត្តពលិកកម្ពុជា នៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម
2026/10/06 02:30:38 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិតប្រាកដ
2026/10/06 02:15:02 pm
​វិស័យឯកជនចាត់ទុកការពង្រីកកំពង់ផែក្នុងស្រុកជាការតភ្ជាប់ និងគាំទ្រ​ដល់​ការ​ដឹកជញ្ជូន​កសិផល​កម្ពុជា
2026/10/06 01:59:51 pm
​សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម
2026/10/06 01:48:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 08:08:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm