អ្នកនាំពាក្យ៖ តម្លៃនៃសន្តិភាព គឺជាការលះបង់ដ៏ធំធេង និង​គ្រប់​ទម្រង់​ដែល​ធ្វើ​ឡើង​ដោយ​អតីត​យុទ្ធជន និងនិវត្តជន

2026/10/06 12:53:27 pm        98

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បាន​រំឭក​ឡើង​វិញ​នូវ​ប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុង​ពិធី​បើក​មហា​សន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ កាល​ពី​ថ្ងៃទី​៥ ខែតុលានេះថា តម្លៃនៃសន្តិភាពគឺជាការលះបង់ដ៏ធំធេង និងគ្រប់​ទម្រង់​ដែល​ធ្វើ​ឡើង​ដោយ​អតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ប៉ែន បូណា បានរំឭកថា អាស៊ីអាគ្នេយ៍​បាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគ​ស្មាញ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២។ សង្គមក្រោយអាណានិគមរបស់យើង ត្រូវបានកសាងសមិទ្ធិផល​កើត​ចេញ​ពី​ការ​រំដោះចេញពីការលះបង់ «សាច់ស្រស់ ឈាមស្រស់» របស់អតីតយុទ្ធជន និង​និវត្ត​ទាំង​សមរ​ភូមិជួរមុខ និងជួរក្រោយ។ សម្រាប់ឥណ្ឌូចិន យើងនៅមានសង្គ្រាមអូស​បន្លាយ​ជាច្រើន​ឆ្នាំក្នុ​ង​សម័យ​សង្គ្រាមត្រជាក់ ហើយសម្រាប់កម្ពុជា ដែលមានសង្គ្រាមយូរជាងគេនៅអាស៊ីអាគ្នេយ៍ យើង​យល់​យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ក៏ដូចជាការលះបង់ដ៏ធំធេង និងការលះ​បង់​គ្រប់​ទម្រង់​ដែល​ធ្វើឡើ​ងដោយអតីតយុទ្ធជន និងនិវត្តជន ក្នុងការរួមចំណែកដល់ការកសាងជាតិ និង​ការ​ការពារ​ជាតិ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី។

សម្តេចធិបតីក៏បានបញ្ជាក់ថា មិនថាស្ថិតនៅកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ យើង​ចាត់​ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ឯករាជ្យភាព អធិបតេយ្យភាព បូរណ​ភាព​ទឹកដី និងសិទ្ធិក្នុងការកំណត់វាសនា ក្នុងការជ្រើស​រើស​មាគ៌ា​អភិវឌ្ឍន៍​ដែល​សម​ស្រប​ទៅ​នឹង​បរិបទ​ប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមជាតិនីមួយៗ។ សម្រាប់កម្ពុជា សន្តិភាព និងការបង្រួប​បង្រួម​ជាតិ​ពេញលេញ ដែលយើងទទួលបាននៅពេលនេះ មិនមែនកើតឡើងដោយ​ចៃដន្យ​នោះ​ទេ​។​ ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ជាមួយនឹងគតិបណ្ឌិតដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជា បានបញ្ចប់​សង្គ្រាម​ស៊ីវិល​រាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និង​សម្រេច​បាន​សន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីក៏បានថ្លែងបញ្ជាក់ដែរថា ការ​បង្កើត​ពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និង​ចូល​រួម​ការពារសន្តិភាព។ ពាក្យស្លោកនេះក៏បង្ហាញពីការដឹងគុណ និងការកោតស​រសើរ​ចំពោះអ​តី​ត​យុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួម​ចំណែក​ដ៏ធំធេង​កសាង​គ្រឹះ​ដ៏រឹងមាំ​នៃ​សន្តិភាព​សម្រាប់​កម្ពុជា​ ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរង​ទុក្ខ​វេទនា​ដ៏​អាក្រក់​បំផុត​ដោយ​សារ​កត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិតប្រាកដ
2026/10/06 02:15:02 pm        1
វិស័យឯកជនចាត់ទុកការពង្រីកកំពង់ផែក្នុងស្រុកជាការតភ្ជាប់ និងគាំទ្រ​ដល់​ការ​ដឹកជញ្ជូន​កសិផល​កម្ពុជា
2026/10/06 01:59:51 pm        1
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម
2026/10/06 01:48:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Messi ត្រឡប់មកហ្វឹកហាត់ មុនការប្រកួតចុងក្រោយជាមួយជម្រើសជាតិអាហ្សង់ទីន

2026/10/06 02:53:59 pm
​ទោះបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី តែអត្តពលិកកម្ពុជា នៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម
2026/10/06 02:30:38 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិតប្រាកដ
2026/10/06 02:15:02 pm
​វិស័យឯកជនចាត់ទុកការពង្រីកកំពង់ផែក្នុងស្រុកជាការតភ្ជាប់ និងគាំទ្រ​ដល់​ការ​ដឹកជញ្ជូន​កសិផល​កម្ពុជា
2026/10/06 01:59:51 pm
​សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម
2026/10/06 01:48:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 08:08:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm