គ.ជ.ប ប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ-សង្កាត់

2026/10/06 01:13:45 pm        129

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និង​ការ​ចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ស្តីពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នីតិ​វិធី​ចុះ​ឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ចូនទិន្នន័យមក គ.ជ.ប ការដាក់ ការទទួល និង​ការ​ដោះ​ស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត និងលទ្ធផល​បណ្តោះអា​សន្ន​នៃ​ការ​ចែក​លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥។

ឯកឧត្តម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា កិច្ច​ប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះ​ឆ្នោត​ឆ្នាំ​២០២៦ គឺដើម្បីចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានប្រាប់​BTV​ កិច្ចប្រជុំថ្ងៃនេះ ប្រៀបដូចជាកាក្រើនរំលឹកដល់ប្រជាពលរដ្ឋទំាងអស់ ត្រូវត្រៀមខ្លួន ដើម្បី​អញ្ជើញ​ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ និងការបច្ចុប្បន្នភាព នៃ​ទិន្នន័យជីវប្រវត្តិ និងជវីមាត្រ ដែលសំដៅ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះបោះ​ឆ្នោត​ហើយ​រយៈ​ពេល​យ៉ាងហោច១០ឆ្នាំ (២០១៦-២០១៧) គឺត្រូវទៅថតរូប និងផ្ដិតស្នាមខ្ចៅដៃសារថ្មី ព្រោះ​ថា​ជាលក្ខណៈធម្មជាតិ សរីរាង្គខ្លះមានការប្រែប្រួលក្នុងរយៈពេល១០ឆ្នាំ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតកាលពីឆ្នាំ២០២៥ ជាង១០​លាន​នាក់ ហើយនៅពេលប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត សម្រាប់ពលរដ្ឋដែលគ្រប់អាយុ នឹង​​ធ្វើ​ឱ្យចំនួននេះ អាចកើនឡើងថែមទៀត ដូចនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្នើឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺ​មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និង​បច្ចុប្បន្ន​ភាព​ប្រកប​ដោយ​សុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព, អ្នក​ដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន, អ្នកបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ-សង្កាត់​ផ្សេង ដោយត្រូវមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ទើប​ចុះ​ឈ្មោះ​បោះឆ្នោត​ជូនប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតនាថ្ងៃទី៦ខែមិថុនា ឆ្នាំ​២០២៧ (កើតមុន ឬត្រឹម ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ដែលមិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោ​ត​ពី​មុន​មក​៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិតប្រាកដ
2026/10/06 02:15:02 pm        1
វិស័យឯកជនចាត់ទុកការពង្រីកកំពង់ផែក្នុងស្រុកជាការតភ្ជាប់ និងគាំទ្រ​ដល់​ការ​ដឹកជញ្ជូន​កសិផល​កម្ពុជា
2026/10/06 01:59:51 pm        1
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម
2026/10/06 01:48:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Messi ត្រឡប់មកហ្វឹកហាត់ មុនការប្រកួតចុងក្រោយជាមួយជម្រើសជាតិអាហ្សង់ទីន

2026/10/06 02:53:59 pm
​ទោះបំបែកឯតទគ្គកម្មមេដាយកីឡាអាស៊ី តែអត្តពលិកកម្ពុជា នៅមានចំណុចខ្វះខាតត្រូវពង្រឹងបន្ថែម
2026/10/06 02:30:38 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ពិសេស​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិតប្រាកដ
2026/10/06 02:15:02 pm
​វិស័យឯកជនចាត់ទុកការពង្រីកកំពង់ផែក្នុងស្រុកជាការតភ្ជាប់ និងគាំទ្រ​ដល់​ការ​ដឹកជញ្ជូន​កសិផល​កម្ពុជា
2026/10/06 01:59:51 pm
​សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តវេនកាន់បិណ្ឌទី១០ នៅវត្តបទុមវតីរាជវរារាម
2026/10/06 01:48:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 08:08:21 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm