វិស័យឯកជននៅក្នុងសេវាដឹកជញ្ជូន ចាត់ទុកការពង្រីកកំពង់ផែនៅក្នុងស្រុក របស់កំពង់ផែស្វយ័តភ្នំពេញ មានសារៈសំខាន់ ណាស់ ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូនទៅកាន់ខេត្តគោលដៅនានា កាត់បន្ថយចំណាយលើការដឹកជញ្ជូនផ្លូវគោក និងគាំទ្រដល់ការ ដឹកជញ្ជូនកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារផ្សេងៗ។

ជុំវិញការពង្រីកកំពង់ផែក្នុងស្រុក របស់កំពង់ផែស្វយ័តភ្នំពេញ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ច និងភស្តុភារកម្មរបស់កម្ពុជា តភ្ជាប់បណ្តាញដឹកជញ្ជូន៖ ជួយពង្រីកបណ្តាញតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ទៅកាន់ ខេត្តគោលដៅសំខាន់ៗ។ កាត់បន្ថយចំណាយ៖ ជួយបន្ថយការចំណាយលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកាត់បន្ថយភាពយឺតយ៉ាវនៅលើដងផ្លូវ។ គាំទ្រវិស័យកសិកម្ម៖ គឺសម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលក្នុងស្រុក ឱ្យហូរចូលទៅកាន់ទីផ្សារ ជាតិ និងអន្តរជាតិបានលឿនជាងមុន។ លើសពីនេះ ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនគម្រោងធំៗដូចជា គម្រោងព្រែកជីកហ្វូណនតេជោ បន្ទាប់ពីគម្រោងនោះសាងសង់រួច វានឹងចូលរួមចំណែកយ៉ាងសកម្មបន្ថែមទៀត ក្នុងការកាត់បន្ថយចម្ងាយ និងថ្លៃដើមនៃការដឹក ជញ្ជូនទំនិញតាមផ្លូវទឹក។
ជុំវិញគម្រោងនេះ, លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងាជើងសានៅ កម្ពុជា បានសម្តែងនូវការសាទរ ចំពោះសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល ដែលបានកំពុងកើតឡើងជាបណ្តើរៗ ជាពិសេសគម្រោង បង្កើតកំពង់ផែបន្ថែមទឹកជ្រៅ រួមជាមួយការបង្កើតកំពង់ផែក្នុងស្រុក របស់កំពង់ផែស្វយ័តភ្នំពេញជាដើម។ តាមរយៈនៃការបង្កើតកំពង់ ផែក្នុងស្រុកនេះ គឺជាការបង្កើនដល់ចលនាដឹកជញ្ជូនក្នុងស្រុកឱ្យកាន់តែសកម្ម និងជួយកាត់បន្ថយថ្លៃដើមឡូជីស្ទិក ជាពិសេសការ គាំទ្រដល់វិស័យកសិកម្មកម្ពុជា តាមរយៈសម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលក្នុងស្រុក ហូរចូលទៅកាន់ទីផ្សារជាតិ និង អន្តរជាតិ ខណៈដែលវិស័យនេះបានកំពុងចូលរួមទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច។
ជុំវិញគម្រោងពង្រីកកំពង់ផែក្នុងស្រុកនេះ, ឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្មីៗនេះបានលើកឡើងឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញបានពង្រីកសាខាមួយចំនួន ដែលបាននិង កំពុងដំណើរការដឹកជញ្ជូន និងការពង្រីកផែស្ងួតចំនួន២ផ្សេងទៀត ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូនតាមផ្លូវគោក និងនៅពេលខាង មុខកំពង់ផែស្វយ័តភ្នំពេញ នឹងបង្កើតផែចម្បងៗចំនួនពីរបន្ថែម នៅខេត្តកំពង់ឆ្នាំង និងនៅខេត្តក្រចេះ នាតំបន់ភូមិភាគឦសាន ដើម្បី គាំទ្រដល់ការដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តចំនួន៤នៅភូមិភាគឦសានឆ្នាំ២០២៥-២០២៨» របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលមានគោលដៅទាក់ទាញ និងជំរុញសកម្មភាពសេដ្ឋកិច្ច ការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម និង ទេសចរណ៍ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

