Lionel Messi បានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីថ្ងៃចន្ទ មុនការប្រកួតមិត្តភាពចុងក្រោយរបស់គេជាមួយជម្រើសជាតិ ដែលនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិបេណាំងព្រឹកស្អែកនេះ នៅកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires។
ការប្រកួតនេះនឹងក្លាយជាចំណុចបញ្ចប់នៃអាជីពជាមួយក្រុមជម្រើសជាតិរបស់ Messi ដែលមានរយៈពេលជាង ២ទសវត្សរ៍។
ម្ចាស់ពាន Ballon d'Or ៨សម័យ បានប្រកាសកាលពីមួយខែមុនតាមរយៈគណនី Instagram ផ្លូវការរបស់ខ្លួនថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីការប្រកួត World Cup ដែលគេរកបានគ្រាប់បាល់ច្រើនជាងការប្រកួត World Cup មុនៗរបស់ខ្លួន។
ការប្រកួតជាមួយបេណាំង នឹងក្លាយជាការប្រកួតមិត្តភាពទី៣ របស់អាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni ក្នុងអំឡុងពេល International Break នេះ។
វាក៏ជាការបិទបញ្ចប់នៃកេរដំណែលដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អាហ្សង់ទីន ដោយ Messi នឹងចាកចេញពីក្រុមជម្រើសជាតិ ក្នុងនាមជា ម្ចាស់ជើងឯក World Cup ១លើក និង Copa América ២លើក៕ អត្ថបទ៖នាង សុភាវុធ

