ស.ស.យ.ក ដាក់អ្នកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ជាងបីពាន់នាក់ នៅខេត្ដសៀមរាប

2022/05/18 10:59:50 pm        1.0 K

សៀមរាប៖ ដើម្បីធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប នឹងដាក់អ្នក​សង្កេតការណ៍របស់ខ្លួនប្រមាណជាង ៣០០០នាក់ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

លោក ធា សថានី អនុប្រធានសហភាពសហព័ន្ធ ខេត្ដសៀមរាប (សសយក) និងប្រធានក្រុមការងារ​ទទួលបន្ទុកជំរុញ និងតាមដានការអនុវត្ដយុទ្ធនាការ ”ពលរដ្ឋល្អ” ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្ដិទី៥ បានប្រាប់BTVថា តាមរយៈការបណ្តុះបណ្តាល ស្តីពីអ្នកសង្កេតការណ៍​បោះឆ្នោត ​(សសយក) ខេត្តសៀមរាប នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការបំពេញបេសកកម្មរបស់​ខ្លួនប្រកបដោយ​ប្រសិទ្ធភាព និងគុណភាព។

លោក បានបញ្ជាក់ថា កម្លាំងយុវជនចំនួនជាងបីពាន់នាក់នេះ ជាអ្នកសង្កេតការណ៍សំខាន់ ដើម្បីឱ្យ​មានយុត្ដិធម៌សម្រាប់គណបក្ស​នយោបាយទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងក្នុងការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំសង្កាត់​ នៅដើមខែក្រោយនេះ។

អ្នកសង្កេតការណ៍ប្រមាណជាង ​៧០ភាគរយហើយ ​ក្នុងចំណោមអ្នកសង្កេតការណ៍ សរុបចំនួន ៣០១៦នាក់ ត្រូវបានបណ្ដុះបណ្ដាល ចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ​ខែឧសភានេះ ហើយគ្រោងនឹងបញ្ចប់មុនបោះឆ្នោត។

អនុប្រធាន (សសយក) រូបនេះ បានបញ្ជាក់ថា ខេត្ដសៀមរាប មានការិយាល័យបោះឆ្នោតចំនួន ១៥០៨​ការិយាល័យ ​ដែលក្នុងនោះអ្នកសង្កេតការណ៍របស់ (សសយក) ត្រូវបានដាក់មួយការិយា​ល័យ​ចំនួន​ពីរនាក់ ដើម្បីតាមដានការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់អាណត្ដិទី៥ឆ្នាំ២០២២នេះ។

សហភាពសហព័ន្ធយុវជនកម្ពុជា មិនត្រឹមតែធ្វើសកម្មភាពសម្រាប់ការបោះឆ្នោតប៉ុណ្ណោះទេ គឺស្ថាប័ន​នេះ ធ្វើ​សម្មភាពគ្រប់​បែបយ៉ាងនៅក្នុងសង្គម ​ដើម្បីជួយដល់រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ។ កម្មវិធីជួយដល់សង្គមមួយនេះ​ ត្រូវបាន (សសយក)​ ប្រសិទ្ធិនាមថាជា ”យុទ្ធនាការពលរដ្ឋល្អ”៕ អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm