សម្ដេច​ធិបតីណែនាំអ្នកចាប់អាជីពពេទ្យត្រូវគោរពវិជ្ជាជីវៈគិតគូអាយុជីវិត និងសុខភាពពលរដ្ឋជាចំបង

2026/10/07 12:54:38 pm        177

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់​និស្សិតពេទ្យ គ្រូពេទ្យ ក៏ដូចជា​អ្នកដែល​ចាប់អាជីពជាគ្រូពេទ្យ ត្រូវ​រៀនជំនាញទាំងជំនាញទន់ និងជំនាញរឹង និង​ប្រកាន់ខ្ជាប់នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយគិតគូអំពីជីវិត និងសុខភាព​របស់ប្រជាពលរដ្ឋ គឺជា​កត្តា​ចំបងបំផុង​។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។​

ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញសេចក្ដីសោមនស្សជាអនេកបានចូលរួមអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកល វិទ្យាល័យវិទ្យា​សាស្ត្រ​សុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាថ្ងៃនេះ។ សម្តេចធិបតីបានអបអរសាទរនិស្សិតជ័យលាភីទាំងអស់ ដែលបានជម្នះរាល់ការលំបាករហូតបានបញ្ចប់ការសិក្សាផ្នែកសុខាភិបាល ដែលជាជំនាញដែលមានតួនាទីដ៏សំខាន់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។ សម្តេចក៏បានកោតសរសើរដល់អាណាព្យាបាលគ្រប់រូប ដែលបានប្រឹងប្រែងចិញ្ចឹមបីបាច់ ថែទាំ និងទ្រទ្រង់កូនៗរហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចធិបតី ក៏បានរំលឹកដល់និស្សិតបញ្ចប់ការសិក្សានាពេលនេះថា មិនមែនជាពេលបញ្ចប់ការរៀនសូត្រនោះទេ ហើយជាពេលដែលត្រូវរៀនសូត្រជាប់ជាប្រចាំ។ សម្ដេច​ថ្លែងថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន។ សម្ដេច​បានរំលឹកថា «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា។ មនុស្សឈឺធ្វើឱ្យជា មនុស្សឈឺធ្ងន់ឱ្យទៅស្រាលហើយអាចជា, មនុស្សដែលជិតស្លាប់អាចជួយសង្គ្រោះជីវិតបាន»។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា យើងមានវិជ្ជបណ្ឌិតបរទេសមកធ្វើការបណ្ដុះបណ្ដាលនៅកម្ពុជា ប៉ុន្ដែវេជ្ជបណ្ឌិតយើងមួយចំនួន ទាំងឯកទេសពេទ្យ គិលានុបដ្ឋាក ភាគច្រើនគឺបណ្ដុះបណ្ដាលនៅក្នុងប្រទេសរបស់យើង ដែលវាបង្ហាញអំពីការរីកចម្រើន និងភាពវិវត្តវិស័យសុខាភិបាលរបស់កម្ពុជា។

សម្តេចធិបតី មានប្រសាសន៍ថា តួអង្គ៣ដែលនាំឱ្យវិស័យអប់រំមួយ គឺ៖ ១) ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង, ២) សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងទី៣) និស្សិត។ តួអង្គ៣នេះ ជាមុំចង្ក្រាន ថ្នាក់ដឹកនាំ កំណត់ទិសដៅ ចក្ខុវិស័យ និងបេសកកម្ម កំណត់និយាមស្តង់ដារ អភិក្រមក្នុងការបណ្តុះបណ្តាល ដែលនេះជា​កត្តាសំខាន់ ក្នុងការកំណត់លទ្ធភាព លទ្ធផល និងប្រភេទធនធានដែលចង់ចេញមកយ៉ាងណា ហើយទិសដៅនេះ អនុវត្តដោយសាស្ត្រាចារ្យ បុគ្គលិកសិក្សា ហើយទាំងពីរនេះ ហុចផលដល់និស្សិតជាអ្នកសិក្សា។ និស្សិតបង្ហាញលទ្ធផល សមិទ្ធផលរបស់​ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យរបស់សាលា។ និស្សិតពូកែ ព្យាបាលមនុស្សជា នឹងបង្ហាញពីគុណតម្លៃអប់រំរបស់សាល។

សម្តេចធិបតីថ្លែង​ថា​៖«និស្សិតពេទ្យទើបបញ្ចប់ការសិក្សាថា ទិសដៅរបស់គ្រូពេទ្យ គឺបង្កើនប្រសិទ្ធភាព និងជួយសង្គ្រោះអ្នកជំងឺ»៕

អត្ថបទដែលទាក់ទង

បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
2026/10/08 05:54:22 pm        1
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
2026/10/08 05:47:21 pm        1
សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
2026/10/08 05:16:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី

2026/10/08 05:54:22 pm
​ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
2026/10/08 05:47:21 pm
​ប្រមុខការទូតអាមេរិក៖ ឱកាសសម្រេចបានដំណោះស្រាយតាមការចរចានៅអ៊ុយក្រែន «នៅមិនទានឃើញច្បាស់»
2026/10/08 05:28:19 pm
​ប្រជាជន​ ក្នុង​ក្រុងរបស់​អ៊ុយក្រែនដែល​ត្រូវបាន​រុស្ស៊ីគ្រប់គ្រង​ ប្រថុយធ្វើដំណើរលើផ្លូវដ៏គ្រោះថ្នាក់ ដើម្បី​អាហារ
2026/10/08 05:26:43 pm
​ឥណ្ឌាអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ឈប់ការវាយប្រហារនៅសមុទ្រខ្មៅ ក្នុងផែនការបទឈប់បាញ់
2026/10/08 05:24:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm