សម្តេចធិបតី ណែនាំសមត្ថកិច្ចបន្តចុះទប់ស្កាត់ការ​ប្រើប្រាស់បារីអេឡិចត្រូនិក និងហាមវិនិយោគនៅកម្ពុជា

2026/10/07 02:08:02 pm        141

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំសមត្ថកិច្ចបន្តចុះទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងហាមវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្ន​សន្ទុះនៃការ​ប្រើប្រាស់មានការ​ងើបឡើងវិញពីសំណាក់យុវជន​។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។​

ក្នុងឱកាសនោះ សម្ដេច​ធិបតី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តរឹតបន្តឹងលើសកម្មភាពទិញ លក់​បារីអេឡិចត្រូនិច ខណៈឥឡូវនេះសន្ទុះប្រើប្រាស់ បារីអេឡិចត្រូនិកហាក់មានសន្ទុះការ​ប្រើប្រាស់ពីយុវជនឡើងវិញ។ សម្ដេច​បន្តថា កន្លងទៅរដ្ឋាភិបាលបានដាក់ចេញវិធានការ​មួយចំនួនហើយ​ដើម្បីប្រឆាំង ហាមឃាត់​ការ​ប្រើប្រាស់ និងបញ្ឈប់ការលក់​បារីអេឡិចត្រូនិកនេះនៅកម្ពុជា​។ 

សម្ដេច​ធិបតីបានថ្លែងថា៖«ពាក់ព័ន្ធបន្តរឹតបន្តឹង បារីអេឡិចត្រូនិក (Vape) ឥឡូវនេះ សន្ទុះប្រើប្រាស់ បារីអេឡិចត្រូនិកហាក់មានសន្ទុះការប្រើប្រាស់ពីយុវជនឡើងវិញ។ កន្លងទៅរដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួនហើយដើម្បីហាមឃាត់ការប្រើប្រាស់ និងបញ្ឈប់ការលក់បារីអេឡិចត្រូនិកនេះនៅកម្ពុជា»។ 

សម្តេចធិបតី ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ហាមឃាត់ជាដាច់ខាតមិនឱ្យមានការវិនិយោគបង្កើតរោងចក្រផលិតបារីអេឡិចត្រូនិក (Vape) ឬការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជាឡើយ ទោះបីជាការផលិតនោះធ្វើឡើងក្នុងគោលបំណងនាំចេញទៅក្រៅប្រទេស ឬប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រក៏ដោយ៕

 

អត្ថបទដែលទាក់ទង

បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
2026/10/08 05:54:22 pm        1
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
2026/10/08 05:47:21 pm        1
សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
2026/10/08 05:16:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី

2026/10/08 05:54:22 pm
​ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
2026/10/08 05:47:21 pm
​ប្រមុខការទូតអាមេរិក៖ ឱកាសសម្រេចបានដំណោះស្រាយតាមការចរចានៅអ៊ុយក្រែន «នៅមិនទានឃើញច្បាស់»
2026/10/08 05:28:19 pm
​ប្រជាជន​ ក្នុង​ក្រុងរបស់​អ៊ុយក្រែនដែល​ត្រូវបាន​រុស្ស៊ីគ្រប់គ្រង​ ប្រថុយធ្វើដំណើរលើផ្លូវដ៏គ្រោះថ្នាក់ ដើម្បី​អាហារ
2026/10/08 05:26:43 pm
​ឥណ្ឌាអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ឈប់ការវាយប្រហារនៅសមុទ្រខ្មៅ ក្នុងផែនការបទឈប់បាញ់
2026/10/08 05:24:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm