ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន

2026/10/08 09:00:36 am        121

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប លោកស្រី Ms. Tania Meyer នាយកធនាគារពិភពលោកប្រចាំកម្ពុជា រួមជាមួយលោក Mr. Jean-Dominique Bescond ដែលជាអ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចពណ៌ខៀវ (Senior Natural Resources Management Specialist & Blue Economy) និងជាប្រធានក្រុមការងារដឹកនាំ ថ្មី គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា និងការគាំទ្របន្ថែមលើវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

លោកស្រី Ms. Tania Meyer បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើមុំអាទិភាព៣ គឺ ស្អាត បៃតង និងចីរភាព។ លោកស្រីបានបញ្ជាក់ថា ធនាគារពិភពលោកនៅតែ បន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់កម្ពុជា ក្នុងគ្រប់គ្រងបរិស្ថាន ការកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះដែរ លោក Mr. Jean-Dominique Bescond បានលើកឡើង ការបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CSLEP ដើម្បីជំរុញការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារពិភពលោក ដែលជានិច្ចកាលតែងតែ ជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងបានផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា វឌ្ឍនភាពនៃគម្រោង CSLEP មិនត្រឹមតែជួយការពារគម្របព្រៃឈើ និងជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមគាំទ្រការអភិវឌ្ឍ «គោលដៅលំហែបៃតង» ដែលបង្កើតមុខរបរថ្មី បង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ផ្ទាល់។

សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តគម្រោងCSLEP ដល់ការសាងសង់ផ្លូវឡើភ្នំខ្នងផ្សារ ដែលជាគោលដៅលម្ហែបៃតង ដ៏ទាក់ទាញក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងការការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ក្នុងយុទ្ធសាស្ត្របន្ត ស្របតាមការដឹកនាំចង្អុលបង្ហាញ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយគោលដៅលម្ហែបៃតង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ឱ្យទៅជារបៀងទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល។ ក្រសួងបរិស្ថាន បន្តពង្រីកការការធ្វើផ្លូវប្រវែង ប្រមាណ១០គម តភ្ជាប់ពីភ្នំខ្នងផ្សារ ទៅតំបន់ជីផាត ក្នុងភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។ ការសិក្សាតភ្ជាប់តម្រាយផ្លូវទេសចរណ៍ ឬផ្លូវលំធម្មជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរ អាចធ្វើដំណើរផ្សងព្រេង និងសម្រាកលម្ហែជាមួយទេសភាពធម្មជាតិ និងមានទឹកធ្លាក់ដ៏ស្រស់ស្អាតជាច្រើនកន្លែង ដែលប្រែក្លាយតំបន់ទាំងនោះទៅជា ប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏រស់រវើក ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងសហគមន៍ និងចូលរួមការពារព្រៃឈើ កាន់តែមានប្រសិទ្ធភាព។ ធនាគារពិភពលោក បាននិងកំពុងធ្វើការសិក្សានិងគាំទ្រសម្រាប់គម្រោងទាំងនេះបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

យុវជនគាំទ្រការបញ្ឈប់ការប្តូររង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជប៉ូវកម្លាំង
2026/10/08 12:06:24 pm        1
រយៈពេល៩ខែ, ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា មានទំហំទឹកប្រាក់កើនដល់ជាង ៥៨,៤ ពាន់លានដុល្លារ
2026/10/08 11:55:43 am        1
ឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ការពន្លឿន និងជំរុញបរិវត្តកម្មឌីជីថល ជាការគាំទ្រដល់ប្រសិទ្ធភាពការងារ
2026/10/08 11:51:54 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលជួយសង្គ្រោះតាមអាកាស ខណៈឧទ្ធម្ភាគចក្រជម្លៀសគ្រួសារដែលជាប់ខ្លួនដោយទឹកជំនន់នៅឈីលី

2026/10/08 12:19:05 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ លោកTrump ស្វែងរកជម្រើសវាយប្រហារអ៊ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ
2026/10/08 12:18:29 pm
​យុវជនគាំទ្រការបញ្ឈប់ការប្តូររង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជប៉ូវកម្លាំង
2026/10/08 12:06:24 pm
​រយៈពេល៩ខែ, ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា មានទំហំទឹកប្រាក់កើនដល់ជាង ៥៨,៤ ពាន់លានដុល្លារ
2026/10/08 11:55:43 am
​ឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ការពន្លឿន និងជំរុញបរិវត្តកម្មឌីជីថល ជាការគាំទ្រដល់ប្រសិទ្ធភាពការងារ
2026/10/08 11:51:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm