អន្ដរជាតិ៖ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ទីក្រុង Kyiv កំពុងព្យាយាមស្វែងរកការដោះដូរអ្នកទោស ខណៈរោងចក្រដែកថែបរងការឡោមព័ទ្ធរបស់កងកម្លាំងរុស្ស៊ីជិតបញ្ចប់ ។ ជោគវាសនា របស់ក្រុមអ្នកប្រយុទ្ធស្នេហាជាតិអ៊ុយក្រែននៅរោងចក្រដែកថែប Azovstal របស់ទីក្រុង Mariupol’ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរាប់រយនាក់ បានប្រគល់ខ្លួន និងត្រូវបានបញ្ជូនទៅកាន់ដែនដីគ្រប់គ្រងដោយរុស្ស៊ី៕

