បាល់ទះត្រៀមទទួលយកការឈឺចាប់ពីការរុះរើក្រុមជម្រើសជាតិ ដើម្បី​សម្រេច​គោល​ដៅ​កាន់​តែ​ធំ ២ឬ៣ឆ្នាំខាងមុខ

2026/10/08 02:35:29 pm        156

សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមធ្វើការរុះរើ និង​ផ្លាស់ប្ដូ​រ​សមាសភាព​កីឡាករ​ជម្រើស​ជាតិ​មួយ​ចំនួន​ ដោយផ្ដល់ឱកាសដល់កីឡាករយុវជនបន្ដវេនមកជំនួសវិញ ដើម្បីពង្រឹងសមត្ថភាព និង​បង្កើត​គុណ​ផលកាន់តែរឹងមាំ ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅកាន់តែធំ ទោះ​បី​ត្រូវ​ប្រឈម​ការ​ឈឺចាប់រយៈពេល ២ទៅ៣ឆ្នាំក៏ដោយ។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតពានរង្វាន់បាល់ទះ U20 Wurkz Special Volleyball Challenge Cup 2026 នៅល្ងាចថ្ងៃទី៧ ខែតុលា បន្ទាប់ពីបញ្ចប់ការប្រកួតតាមភូមិភាគ និងរកឃើញក្រុមខ្លាំងប្រចាំមណ្ឌលនីមួយៗ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នាចុងខែនេះ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានគូសបញ្ជាក់ថា ការប្រកួតលក្ខណៈមហាជនពានយុវជនអាយុក្រោម ២០ឆ្នាំនេះ គឺជាយុទ្ធសាស្ដ្រមួយ ដែលសហព័ន្ធបានធ្វើកំណែទម្រង់ពីការប្រកួត ៤ ទល់ ៤ មកជាការប្រកួតស្ដង់ដារ ៦ ទល់ ៦ ក្នុងទិសដៅផ្ដល់ឱកាស និងសម្លឹងរកធនធានបន្ដវេន ពិសេសយុវជនមកពីតាមបណ្ដាលវិទ្យាល័យនានា តែសោកស្ដាយឆ្នាំដំបូង នៃកំណែទម្រង់នេះ ពុំសូវមានការចូលរួមពីក្រុមបាល់ទះតំណាងវិទ្យាល័យឡើយ។

បែបនេះក្ដីលោកចាត់ទុកពាននេះ នៅតែសំខាន់ ដោយបានឆ្លើយតបគោលដៅរបស់សហព័ន្ធ ក្នុងការបណ្ដុះ និងពង្រឹងនូវធនធានយុវជនបន្ដវេន ស្របពេលសហព័ន្ធត្រៀមប្រើប្រាស់យុវជនច្រើនក្នុងក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៧ ។ ទោះបីការផែនការនេះ មិនទាន់ត្រូវបានអនុវត្ត តែជាការផ្លាស់ប្ដូរចាំបាច់ ព្រោះសហព័ន្ធមិនអាចបន្ដប្រើប្រាស់កីឡាកររាមច្បងចាស់ៗ ដែលមានរបួសជាប់ខ្លួន ឬដល់អាយុកាលនៃគុណផលកីឡានោះទេ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់ថា លោកទទួលស្គាល់ការរុះរើសដែលនាំមកនូវការឈឺចាប់ ទី១ ការរុះរើសកីឡាករចាស់ៗ និងទី២ គឺលទ្ធផល ព្រោះធម្មតាការផ្លាស់ប្ដូរភ្លាមៗ មិនអាចសម្រេចលទ្ធផលល្អប្រសើរភ្លាមនោះទេ តែសហព័ន្ធបានត្រៀមទទួលយកការឈឺចាប់រយៈពេល ២ ទៅ ៣ឆ្នាំ ដើម្បីភាពខ្លាំងទ្វេដង ហើយអាចនឹងឃើញលទ្ធផលជាក់ស្ដែងនៅឆ្នាំ២០២៩ តទៅ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតពានរង្វាន់បាល់ទះយុវជនអាយុក្រោម ២០ឆ្នាំទូទាំងប្រទេស U20 Wurkz Special Volleyball Cup ឆ្នាំ២០២៦ នេះវិញ ក្រោយបញ្ចប់ការប្រកួតជម្រុះតាមមណ្ឌលចំនួន ៥ រួមមានមណ្ឌលខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តកោះកុង គឺបានរកឃើញក្រុមជើងឯករងតាមមណ្ឌលនីមួយៗចំនួន ១០ក្រុម ដែលឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ជុំផ្ដាច់ព្រ័ត្រនេះដែរ ក្រៅពីបេក្ខភាពឡើងមកពីមណ្ឌលតាមខេត្ត ក៏មានបេក្ខភាពតេជោលីគ ដែលឈរលេខ១ ដល់លេខ៦ ចំនួន ៦ក្រុមទៀត ដែលឈរចាំត្រូវចូលរួមផងដែរ តែសោកស្ដាយសល់ត្រឹម ៣ក្រុម គឺមានក្រុមវិសាខា, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការនគរបាលខេត្តកោះកុង បន្ទាប់ពី ៣ក្រុមទៀត ខ្វះធនធានកីឡាករយុវជន ពុំបានចូលរួមឡើយ រួមមានក្រុមបញ្ជាការដ្ឋានអង្គរក្ស, ក្រសួងមហាផ្ទៃ និងក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ដូច្នេះការប្រកួតជុំផ្ដាច់ព្រ័ត្រនៅសល់ត្រឹម ១៣ក្រុមប៉ុណ្ណោះ ដោយបែងចែកជា ៤ពូល ក្នុងនោះពូលA មានក្លិបស្នងការដ្ឋាននគរបាលខេត្តកោះកុង(A), ក្លិបបាល់ទាត់ខេត្តតាកែវ, កងពលធំអន្ដរាគមន៍លេខ៣ និងក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្ដា។ ពូលB មានក្រុមស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ពូលC មានក្រុមវិសាខា, ក្រុម ឬទ្ថីសែន ខេត្តកំពង់ឆ្នាំង និងក្រុម ហង្សជ័យមានរិទ្ធ និងពូលD មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, សីហាសាមគ្គី និងក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង(B)៕ អត្ថបទ លី ឈុនឡា

 


 

 

 

អត្ថបទដែលទាក់ទង

ត្រឹម ២ថ្ងៃកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងក្នុងព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក ជុំទី២ នៅអាមេរិក
2026/10/08 03:13:51 pm        1
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង “ការប្រកួតនេះនឹងលំបាក តែយើងនៅតែមានទំនុកចិត្ត”
2026/10/08 02:54:33 pm        1
បាល់ទះត្រៀមទទួលយកការឈឺចាប់ពីការរុះរើក្រុមជម្រើសជាតិ ដើម្បី​សម្រេច​គោល​ដៅ​កាន់​តែ​ធំ ២ឬ៣ឆ្នាំខាងមុខ
2026/10/08 02:35:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី៖ EU និង NATO នឹងបង្ខំអ៊ុយក្រែនឲ្យផ្តល់អ្វីៗគ្រប់យ៉ាងដែលខ្លួនមាន

2026/10/08 03:17:46 pm
​ត្រឹម ២ថ្ងៃកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងក្នុងព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក ជុំទី២ នៅអាមេរិក
2026/10/08 03:13:51 pm
​អនុប្រធានាធិបតី៖ អ៊ីរ៉ង់គួរកាត់បន្ថយសមត្ថភាពចម្រាញ់អ៊ុយរ៉ានីញ៉ូម ដើម្បីបញ្ចប់សង្គ្រាម ជាមួយអាមេរិក
2026/10/08 03:09:27 pm
​ប្រភព៖ អាមេរិក និងរុស្ស៊ី ស្វែង​រក​លទ្ធភាព​លក់ឧស្ម័នទៅអឺរ៉ុប ​អំឡុង​ពេលមានសង្គ្រាម នៅអ៊ុយក្រែន
2026/10/08 03:08:41 pm
​លោក Trump បញ្ជាក់​ថា លោក​មិនគិតថា ករណីជំងឺប៉េស្តនៅរុស្ស៊ី គឺ​ជាអាវុធជីវសាស្ត្រនោះទេ
2026/10/08 03:07:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm