ប្រទះឃើញវត្ថុបុរាណ មួយចំនួនក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង

2022/05/19 02:16:19 am        2.5 K

បាត់ដំបង ៖​ ប្រទះឃើញវត្ថុបុរាណមួយចំនួន នៅក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ស្ថិតក្នុងស្រុក មោងឫស្សី ខេត្ត បាត់ដំបង អំឡុង ពេលរុះរើព្រះវិហារចាស់ទ្រុឌទ្រោម ដើម្បីសាងសង់ព្រះវិហារថ្មី។ 

មន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា សម្រាប់វត្ថុបុរាណដែលត្រូវបានប្រទះឃើញនៅពេលនេះរួមមាន 

-បំណែកកុលាភាជន៍ ចំនួន២០បំណែក (ធ្វើពីដីដុត)

-បំណែកជើងពាន ចំនួន១៥បំណែក (ស្ពាន់១២ សំរិទ្ធ៣)

-កាក់សៀម ចំនួន១៣កាក់ (ស្ពាន់)

-កាក់ឥណ្ឌូចិន ចំនួន៣៣កាក់(ប្រាក់)

-ដន្លាប់តូច ចំនួន១(ប្រាក់)

-ក្រវិលមួយចំហៀង (ស្ពាន់)

-ចិញ្ចៀន ចំនួន១វង់(ស្ពាន់)

-ប្រាក់ឌួង ១ចំហៀង (ប្រាក់)

-កណ្ដឹង ចំនួន២ (ស្ពាន់លាយ)

-បំណែកដែក (ប្រហែលដងដាវ) ចំនួន១ដុំ(ដែក)

-កាក់ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ (ប្រាក់)

-ហិបប្រាក់ ចំនួន១

-សន្លឹកប្រាក់ ចំនួន១បន្ទះ ។

ក្នុងឱកាស ដឹកនាំមន្រ្តី ជំនាញចុះពិនិត្យមើលវត្ថុបុរាណទាំងនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយមានការឯកភាពពីលោកគ្រូចៅអធិការ អាចារ្យ គណៈកម្មការ និងឧបាសក ឧបាសិកា ពុទ្ធបរិស័ទ្ធដែលបានចូលរួមនាពេលនេះ គឺនឹងប្រគល់ភារកិច្ចទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវត្តសុវណ្ណភូមិ ដើម្បីថែរក្សាវត្ថុបុរាណដើម្បីទុកចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌជាតិ និងរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង ក្រោយពេលដែលក្រុមការងារជំនាញបានធ្វើកំណត់ហេតុ និងរបាយការណ៍ច្បាស់លាស់ ខណៈអាជ្ញាធររៀបចំកម្លាំងការពារវត្ថុបុរាណដែលរក្សាទុកជាបណ្ដោះអាសន្ននៅវត្តតាលាស់ថ្មីនេះសិន។ 

ឯកឧត្តមបានបន្តទៀតថា បើថ្ងៃណាមួយ វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី មានព្រះវិហារច្បាស់លាស់ និងអាចរៀបចំសារមន្ទីរក្នុងវត្តបាន គឺអាចយកវត្ថុបុរាណទាំងនេះមករក្សាទុកដើម្បីទុកដល់កូនចៅជំនាន់ក្រោយ បានស្គាល់។ 

គួរបញ្ជាក់ថា វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដោយឡែកព្រះវិហារចាស់ កសាងដំបូងគេ នៅសតវត្សរ៍ទី១៨ ហើយត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយមក ដោយសារបន្សល់ទុកនូវគំនរចាស់ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលរស់នៅតំបន់នោះ ក៏បានឯកភាពគ្នាសាងសង់ព្រះវិហារថ្មីជាលើកទី២ឡើងវិញ នៅឆ្នាំ១៩៩០ ប៉ុន្តែដោយសារព្រះវិហារចាស់នេះ សាងសង់ខុសបច្ចេកទេស ធ្វើឱ្យបាក់ស្រុត និងមានសភាពចាស់ទ្រុឌទ្រោមផងនោះ គណៈកម្មការវត្ត អាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្ត ក៏បានប្រជុំសម្រេចរុះរើ ដើម្បីសាងសង់ព្រះវិហារថ្មីឲ្យស្របតាមបច្ចេកទេសត្រឹមត្រូវ ៕​ អត្ថបទ ៖ សុភត្រ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm