ត្រឹម ២ថ្ងៃកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងក្នុងព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក ជុំទី២ នៅអាមេរិក

2026/10/08 03:13:51 pm        90

ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបន្ដភាពខ្លាំងរបស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិក ដោយត្រឹមរយៈពេល ២ថ្ងៃ គិតត្រឹមថ្ងៃទី៨ ខែតុលានេះ បានដណ្ដើមមេដាយសរុប ៣គ្រឿងជូនជាតិ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ ឆ្នាំ២០២៦ ។ នេះបើតាមការបញ្ជាក់របស់វីរកីឡាករ សាលី អ៊ូមើត អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានប្រតិភូដឹកនាំក្រុមផ្ទាល់។

ជាមួយបេសកកម្មប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក លើទឹកដីអាមេរិកនេះ កម្ពុជាបានបញ្ជូនកីឡាករ ៦រូបចូលរួម គឺមានកីឡាករ សាលី អ៊ូមើត, សាលី ហ្វីលីន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, មីន មូសស្តាន់ និង ទៀត សាលេះ ដែលធ្វើការប្រកួតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលាខាងមុខ ដោយមានកីឡាករល្បីៗឆ្នើមៗជុំវិញពិភពលោកចូលរួម។

ត្រឹមរយៈពេល ២ថ្ងៃបន្ទាប់ពីការប្រកួតចាប់ផ្ដើម ក្រុមកីឡាករកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១។ ។ សម្រាប់មេដាយមាស គឺរកបានដោយកីឡាករ សាលី ហ្វីលីន លេីវិញ្ញាសារ Amateur Runabout 1100 Limited បន្ទាប់ពីរូបគេបានត្រឡប់មកចូលរួមការប្រកួតជុំទី២ ក្រោយខកខានប្រកួតជុំទី១ នៅប្រទេសប៊ុលហ្គារី ដោយសារជាប់បេសកកម្មផ្ទាល់ខ្លួន។ រីឯមេដាយមាស ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ កៃ វ៉ាន់ស៊ីដែន លើវិញ្ញាសា Amateur Ski 4 Stroke Lites និងកីឡាករ ម៉ីន អូស្មាន់ ដែលឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Novice Ski Stock។

តាមការបញ្ជាក់បន្ថែមពីមន្ដ្រីជាន់ខ្ពស់សហព័ន្ធ និងជាកីឡាករផ្ទាល់លោក សាលី អ៊ូមើត បានឲ្យដឹងថា ក្រុមអត្តពលិកកម្ពុជា នៅសល់វិញ្ញាសាជាច្រើនទៀត ដែលត្រូវបន្ដការប្រកួតប្រជែង រហូតដល់ថ្ងៃទី១៣ ខែតុលា ហើយពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែង និងស្វែងរកមេដាយជូនជាតិមាតុភូមិបន្ថែមទៀត។

គួរដឹងថា សហរដ្ឋអាមេរិក បានទទួលធ្វើម្ចាស់ផ្ទះការប្រកួតជុំទី២ ប្រចាំទ្វីបអាមេរិក នៃព្រឹត្តិការណ៍ Jet Ski World Series 2026 បន្ទាប់ពីការប្រកួតប្រចាំទ្វីបអឺរ៉ុប ជុំទី១ ដែលបានរៀបចំនៅប្រទេសប៊ុលហ្គារី កាលពីខែកក្កដ

មុនបន្ដការប្រកួតជុំទី៣ ប្រចាំទ្វីបអាស៊ី នាខែមករា ឆ្នាំ២០២៧ ខាងមុខ។ កាលពីជុំទី១ ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស ៥ និងប្រាក់២៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ត្រឹម ២ថ្ងៃកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងក្នុងព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក ជុំទី២ នៅអាមេរិក
2026/10/08 03:13:51 pm        1
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង “ការប្រកួតនេះនឹងលំបាក តែយើងនៅតែមានទំនុកចិត្ត”
2026/10/08 02:54:33 pm        1
បាល់ទះត្រៀមទទួលយកការឈឺចាប់ពីការរុះរើក្រុមជម្រើសជាតិ ដើម្បី​សម្រេច​គោល​ដៅ​កាន់​តែ​ធំ ២ឬ៣ឆ្នាំខាងមុខ
2026/10/08 02:35:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ អរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំង ពិសេសអ្នកបរិច្ចាគក្រលៀនដែលបានផ្ដល់ និងព្យាបាលជាសះស្បើយឱ្យអ្នកគ្រូ ម៉ូវ សុផាន់ គ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)

2026/10/08 03:55:47 pm
​មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា​ និងទីប្រឹក្សាយោធាថ្មីនៃសហភាពអឺរ៉ុបប្រចាំអាស៊ានពិភាក្សាគ្នាស្វែងរកលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា
2026/10/08 03:45:36 pm
​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ថ្មី នៃវិទ្យាល័យបឹងព្រះចំនួន ២០០នាក់​ទស្សន​កិច្ច​សិក្សា​នៅ​វិមានឈ្នះ ឈ្នះ ឈ្វេងយល់ពីបុព្វហេតុរំដោះជាតិ និងមាតុភូមិ
2026/10/08 03:45:03 pm
​អ្នកវិភាគ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា ពិតជាមានសំខាន់សម្រាប់​ទំនាក់ទំនងប្រទេសទាំងពីរ
2026/10/08 03:39:48 pm
​យុវជនគ្រប់អាយុ ១៨ឆ្នាំនាំគ្នាមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែ​​រ​​​
2026/10/08 03:34:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm