ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋ តាមចក្ខុវិស័យរដ្ឋាភិបាល

2026/10/08 03:22:11 pm        137

មន្រ្ដីសុខាភិបាល អះអាងថា មន្ទីរពេទ្យរដ្ឋ បន្តពង្រឹងសមត្ថភាព ធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ អនុវត្តន៍ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដើម្បីទប់ស្កាត់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

លោកបណ្ឌិត ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ ប្រាប់ BTV នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ថា មូលដ្ឋានសុខាភិបាលរបស់លោក ដែលមានប៉ុស្ដិ៍សុខភាពចំនួន២ មណ្ឌលសុខភាពចំនួន១០ និងមន្ទីរពេទ្យបង្អែកចំនួន១ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់សេវាព្យាបាលបឋម ឫការធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ។

លោកប្រាប់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ គ្របដណ្ដប់ខណ្ឌចំនួន ២ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានចំនួន ១៤សង្កាត់ ១៦៨ភូមិ និង ២៧សហគមន៍ ដែលមានប្រជាពលរដ្ឋសរុប ៤២ម៉ឺននាក់ (៤២០,០០០នាក់)។ លោកបន្តថា សម្រាប់កម្រិតប៉ុស្ដិ៍សុខភាព និងមណ្ឌលសុខភាព ភាគច្រើនគឺចាក់ថ្នាំបង្ការ និងការផ្ដល់សេវាព្យាបាលបឋម ទាំងនៅទីតាំងផ្ទាល់ និងការចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ហើយបើសិនជំងឺធ្ងន់ គ្រូពេទ្យ នឹងបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីព្យាបាល។ សម្រាប់បច្ចុប្បន្ននេះ មូលដ្ឋានរបស់លោក ធានាបានពីសមត្ថភាពគ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យបឋមជូនប្រជាពលរដ្ឋ និងសមត្ថភាពក្នុងការព្យាបាលជំងឺតាមជំនាញច្បាស់លាស់។ លោកសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពធ្វើរោគវិនិច្ឆ័យនេះ គឺជាក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងជាការអនុវត្តដោយការទទួលខុសត្រូវខ្ពស់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល យុទ្ធបញ្ចកោណដំណាក់ទី១។

លោកវេជ្ជបណ្ឌិត អ៊ុក ណារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ ប្រាប់ ថា មន្ទីរពេទ្យរបស់លោក គឺជាមន្ទីរពេទ្យបង្អែកកម្រិត១ ដែលគ្របដណ្ដប់លើសេវាពិនិត្យព្យាបាលជំងឺក្រៅ ជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺគ្រុនឈាម ផ្ដល់សេវាសម្ភព អេកូ សេវាពន្យាកំណើត ព្យាបាលជំងឺកាមរោគ ស្រាវជ្រាវរកមេរោគរបេង និងជំងឺអេដស៍។ ហើយមន្ទីរពេទ្យនេះ ក៏មានសេវា ពិនិត្យព្យាបាល ច្រមុះ ត្រចៀក បំពង់ក ដោយម៉ាស៊ិនទំនើបផងដែរ រួមជាមួយសេវាមន្ទីរពិសោធន៍ និងសេវាសង្រ្គោះបន្ទាន់ ២៤ម៉ោង/២៤ម៉ោង។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃមានពលរដ្ឋទៅទទួលសេវា ចន្លោះពី ១៧០ ទៅ ១៨០នាក់ ខណៈក្នុងមួយខែៗ មន្ទីរពេទ្យបង្អែកនេះ ទទួលអ្នកជំងឺរហូតដល់ ៤,៤០០នាក់។

លោកវេជ្ជបណ្ឌិត បន្តថា មន្ទីរពេទ្យរបស់លោក បានផ្ដល់សេវាព្យាបាលបឋមជូនពលរដ្ឋ ដោយធ្វើរោគវិនិច្ឆ័យ ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ពីព្រោះសេវាព្យាបាលបឋមនេះ មានសារៈសំខាន់ បើការធ្វើរោគវិនិច្ឆ័យ មិនបានត្រឹមត្រូវ អ្នកជំងឺប្រឈមធ្លាក់ក្នុងស្ថានភាពឈឺធ្ងន់ ឬក្លាយជាជំងឺរ៉ាំរ៉ៃ។ លោកអះអាងថា មន្ទីរពេទ្យរបស់លោក បច្ចុប្បន្នមានសមត្ថភាពខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងការផ្ដល់សេវាព្យាបាល ពីព្រោះរាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពគ្រូពេទ្យ ធ្វើទំនើបកម្មអគារ និងសម្ភារវិជ្ជសាស្រ្តកាន់តែទំនើប ក្នុងការផ្ដល់សេវាជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

អ្នកស្រី ញ៉ាញ់ យ៉ានី អាយុ ៧២ឆ្នាំ ពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យ ប្រាប់ថា អ្នកស្រីមានជំងឺគិតច្រើន និងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តាំងពីឆ្នាំ២០១០មកម្លេះ។ អ្នកស្រី ថា ជំងឺអ្នកស្រីក្រោយទទួលការព្យាបាល គឺមានអាការៈធូរស្រាល ហើយបានឈប់លេបថ្នាំក្នុងអំឡុងឆ្នាំ២០១៩។ ប៉ុន្ដែនៅឆ្នាំ២០២៦នេះជំងឺហាក់ធ្វើទុក្ខជាថ្មី បន្ទាប់ពីមានវិបត្តិក្នុងគ្រួសារ ទើបអ្នកស្រីមកកាន់មន្ទីរពេទ្យនេះជាថ្មី ដើម្បីទទួលការប្រឹក្សា និងព្យាបាលឡើងវិញ។

លោក ប្រាក់ បូរ៉ា រស់នៅខណ្ឌពោធិ៍សែនជ័យ ដែលនាំកូនមកព្យាបាលជំងឺគ្រុនឈាម បានប្រាប់ថា កូនរបស់លោកឈឺកាលពី ២ថ្ងៃមុន។ លោកបាននាំកូនមកដល់មន្ទីរពេទ្យ ដោយប្រើប្រាស់បណ្ណសមធម៌សុខាភិបាល។ លោកពេញចិត្តចំពោះសេវារបស់ពេទ្យរដ្ឋ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះកូនរបស់លោក។ លោកថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងវិស័យសុខាភិបាល និងផ្ដល់កិច្ចគាំពារពលរដ្ឋតាមរយៈការផ្ដល់បណ្ណសធម៌សម្រាលបន្ទុកចំណាយក្នុងការព្យាបាលជំងឺ។

សម្ដេចមមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ម្សិលមិញ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបងកើតសាកលវិទ្យាល័យ វិទ្យាសាស្រ្ដសុខាភិបាល បានថ្លែងដោយបន្តជំរុញក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់សេវាព្យាបាលបឋម ជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការវិវត្ត នៃជំងឺផ្សេងៗ បង្កឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺធ្ងន់ ឬក្លាយជាជំងឺរ៉ាំរ៉ៃ។ សម្ដេចសង្កត់ធ្ងន់ថា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលាមិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្ដែក៏កាត់បន្ថយពន្ទុកលើប្រព័ន្ធគាំពារសង្គមរបស់ជាតិផងដែរ៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

ក្រសួងផែនការ បញ្ចប់ការធ្វើជំរឿន ដោយមានមន្ត្រីជាង ១,០០០នាក់ បានចូលរួម
2026/10/08 04:31:29 pm        1
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងមន្ទីរសាធារណការ​ខេត្ត​ធ្វើ​យុទ្ធនា​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីរួមគ្នាកាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍
2026/10/08 04:24:58 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ជូនសិល្បករ-សិប្បករជើងចាស់ ២៥១នាក់
2026/10/08 04:15:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ម៉ាឡេស៊ី នឹងធ្វើអ្វីអាចធ្វើទៅបានដើម្បីឲ្យមីយ៉ាន់ម៉ាត្រូវបានទទួលយកទៅក្នុងសហគមន៍តំបន់

2026/10/08 04:38:12 pm
​អឺរ៉ុបខ្វែងគំនិតគ្នាជុំវិញជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ខណៈផលប៉ះពាល់កាន់តែខ្លាំងឡើង
2026/10/08 04:35:30 pm
​ក្រុមហ៊ូទី វាយរុញច្រានការរុលចូលរបស់រដ្ឋាភិបាល ខណៈអារ៉ាប៊ីសាអ៊ូឌីតថា គោលដៅក្រុមហ៊ូទី៨២កន្លែងត្រូវបានបំផ្លាញ
2026/10/08 04:34:03 pm
​ក្រសួងផែនការ បញ្ចប់ការធ្វើជំរឿន ដោយមានមន្ត្រីជាង ១,០០០នាក់ បានចូលរួម
2026/10/08 04:31:29 pm
​សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងមន្ទីរសាធារណការ​ខេត្ត​ធ្វើ​យុទ្ធនា​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីរួមគ្នាកាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍
2026/10/08 04:24:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm