Neymar នឹង​ចុះ​ហត្ថលេខា​កិច្ចសន្យា​ថ្មី​ជាមួយ PSG​ បញ្ចប់​រឿងរ៉ាវ​ត្រលប់​ទៅ Barcelona

2021/04/27 09:59:58 am        116

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ជាមួយ Paris Saint-Germain ដើម្បី​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ត្រលប់​ទៅកាន់ Barcelona វិញ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​រប​ស់​សារព័ត៌មាន TNT Sports Brasil។

​កិច្ចសន្យា​បច្ចុប្បន្ន​របស់​កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​បារាំង ​នឹង​ផុត​កំណត់​នៅ​រដូវ​ក្តៅ​ឆ្នាំ​២០២២ តែ​អតីត​ខ្សែប្រយុទ្ធ Barcelona រូប​នេះ​ធ្លាប់​បង្ហើប​ហើយ​ថា ចង់​នៅ​ជាមួយ PSG រយៈពេល​វែង​ទៅ​មុខ​ទៀត​។ Neymar បាន​ចុះ​កិច្ច​សន្យា​ជាមួយ PSG ចាប់​តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ​២០១៧ នៅ​ពេល​មកដល់​ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក ១៩៨​លាន​ផោន​។​ Neymar បាន​រង​របួស​មួយ​ចំនួន​ ដែល​បាន​កាត់បន្ថយ​ពេលវេលា​លេង​របស់​គេ​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Neymar ធ្វើ​បាន​យ៉ាង​ល្អ​ដោយមាន​គ្រាប់​បាល់​បញ្ចូល​ទី ៨៣គ្រាប់​និង​បញ្ជូន ៤៦លើក​ពី​ការ​បង្ហាញ​ខ្លួន​តែ ១០១លើក​ប៉ុណ្ណោះ​នៅ​ក្នុង​ការប្រកួត​ទាំងអស់​។ Paris Saint Germain ​ក៏បាន​ឈាន​ចូល​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League ផង​ដែរ ដោយ​ពួកគេ​នឹង​ត្រូវ​ជួប​គូ​សត្រូវ​ចាស់ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​មុន Bayern Munich៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm