ឯកឧត្ដម លី ធុជ ៖ ភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់នូវធនធាន និងជំនាញបច្ចេកទេស ដើម្បីឲ្យទស្សនវិស័យ និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ

2022/05/19 02:22:21 am        110

សៀមរាប៖ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម និងការគ្រប់គ្រងទិន្នន័យ ក្រោមកិច្ចសហការគាំទ្រពីអង្គការ NPA ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ/មន្រ្តីអាជ្ញាធរមីន តំណាងអាជ្ញាធរជាតិគីមីសាស្រ្ត កងវិស្វកម្ម ប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ (CMAC, NPMEC, HALO Trust, MAG, NPA, CSHD & APOPO) និងក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ)ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារបោសសម្អាតមីន/ស.ផ.ស និងការគ្រប់គ្រងទិន្នន័យ ដែលបានកំពុងអនុវត្តដោយប្រតិបត្តិករជាតិ-អន្តរជាតិ សំដៅឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយកិច្ចប្រជុំពិភាក្សានេះបានផ្តល់ឲ្យអាជ្ញាធរមីន ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ជួបប្រជុំគ្នា ចែករំលែកបទពិសោធន៍ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមនានាក្នុងការស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យ សំដៅធ្វើឲ្យដំណើរការស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យប្រព្រឹត្តទៅរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ 

ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានលើកឡើងអំពីសមិទ្ធផលជាប្រវត្តិសាស្រ្តក្នុងការងារបោសសម្អាតមីន/ស.ផ.ស. រយៈពេល ៣០ឆ្នាំ នៅកម្ពុជា ដែលបានចូលរួមកែប្រែផ្តល់នូវមុខមាត់ដល់ការកសាងប្រទេសជាតិ ផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលនេះជាការចូលរួមមិនអាចកាត់ថ្លែបានពីគ្រប់ភាគីពាក់ព័ន្ធវិស័យមីនទាំងអស់។ 

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណដល់បុគ្គលិកដោះមីនទាំងអស់ ដែលជាអ្នកអនុវត្តផ្ទាល់ និងជាអ្នកចូលរួមគាំពារសន្តិភាព បានពលីលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបានខិតខំប្រឹងប្រែងក្នុងការចូលរួមនាំមកនូវការប្រែប្រួលយ៉ាងធំធេងដល់ប្រទេសកម្ពុជាដែលងើបចេញពីសង្រ្គាម ទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការងារបោសសម្អាតមីន/ស.ផ.ស. ក្រោមការសម្របសម្រួល ត្រួតពិនិត្យ និងគ្រប់គ្រងរបស់អាជ្ញាធរមីន។ 

ឯកឧត្ដមបញ្ជាក់បន្ថែមទៀតថា វិស័យមីននៅកម្ពុជា ត្រូវបានគេទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លើការរៀបចំឲ្យមានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការដឹកនាំ និងគ្រប់គ្រងចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ចំពោះការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ រួមគ្នាពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ កិច្ចសហប្រតិបត្តិការ និងការផ្តល់ភាពជាដៃគូររវាងអង្គភាពនិងអង្គភាព ជាដើម។ 

ឯកឧត្ដមបន្តទៀតថា ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងច្រើនក្នុងការផ្តល់នូវធនធាន និងជំទាញបច្ចេកទេសគ្រប់បែបយ៉ាង ដើម្បីឲ្យទស្សនវិស័យដឹកនាំ និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាទី១៨ (CSDG)។

ក្នុងនាមអាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី បានណែនាំឲ្យគ្រប់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ពង្រឹងការអនុវត្តការងារស្រាវជ្រាវ ការបោសសម្អាត និងការគ្រប់គ្រងទិន្នន័យឲ្យមានភាពប្រសើរឡើង មានដូចខាងក្រោម៖

- ស្នើប្រតិបត្តិករទាំងអស់ចូលរួមអនុវត្តការរំដោះផ្ទៃដី (Land Release) ឲ្យបានពេញលេញ ទាំងការស្រាវជ្រាវមិនបច្ចេកទេស (C1) ការស្រាវជ្រាវបច្ចេកទេស (C2) និងការបោសសម្អាតទាំងស្រុង (C3)

- ប្រតិបត្តិករទាំងអស់ត្រូវសហការឲ្យបានជិតស្និទជាមួយអាជ្ញាធរមីន ក្នុងការដោះស្រាយបញ្ហានានាលើការងារស្រាវជ្រាវ បោសសម្អាត និងគ្រប់គ្រងទិន្នន័យ និងអនុវត្តតាមសេចក្តីណែនាំ រឺការឯកភាពដែលបានពិភាក្សារួមគ្នា ។ 

-ប្រតិបត្តិករ និងភាគីពាក់ព័ន្ធត្រូវសហការឲ្យបានជិតស្និតជាមួយអង្គភាពទិន្នន័យអាជ្ញាធរមីន ក្នុងការបញ្ជូន រក្សាទុក និងដោះស្រាយបញ្ហានានាលើការគ្រប់គ្រងទិន្នន័យ៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm