ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ក្រសួងផែនការ បានបញ្ចប់យុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ ក្នុងក្របខ័ណ្ឌទីស្តីការក្រសួង ទៅតាមកាលកំណត់ ប្រកបដោយលទ្ធផលល្អប្រសើរ និងរលូនជាទីបំផុត។ យុទ្ធនាការជាតិដ៏មានសារៈសំខាន់នេះ បានដំណើរការយ៉ាងសកម្មចាប់ពីថ្ងៃទី៦-៨ ខែតុលា ដោយមានការអញ្ជើញចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបប្រមាណជាង ១,០០០នាក់។
សកម្មភាពដែលសម្រេចបានលទ្ធផលនេះ គឺដោយសារទទួលបានការសហការក្នុងស្មារតីទទួលខុសត្រូវពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះក្រសួងផែនការ ក្នុងការអញ្ជើញមកបង្ហាញខ្លួន ផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន និងធ្វើជីវមាត្របានគ្រប់ៗរូប គិតត្រឹមការបិទបញ្ចប់យុទ្ធនាការ។
គណៈកម្មការជំរឿនមន្ត្រី សូមធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណចំពោះការលះបង់កម្លាំងកាយចិត្ត ព្រមទាំងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានរួមគ្នាជំរុញឱ្យកិច្ចដំណើរការការងារទាំងមូល សម្រេចបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក៕





