ភ្នំពេញ៖ គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចាក់ជូនដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំង ដូសទី៣ និង ដូសទី៤) ជូនសិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។






