ពលរដ្ឋ និងកម្មករ បង្ហាញក្ដីរីករាយដែលរាជរដ្ឋាភិបាល បន្ត​ផ្តល់​សេវា​រថយន្ត​ក្រុង​ឥតគិតថ្លៃ​ទៅ​ស្រុក​ក្នុង​រដូវបុណ្យភ្ជុំ​បិណ្ឌ

2026/10/09 11:40:10 am        323

នេះមិនមែនជាលើកទីមួយនោះទេ ដែលសេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃត្រូវបានដាក់ចេញ ពោល​គឺ​រដ្ឋបាលរាជធានីភ្នំពេញ តែងតែបន្តផ្តល់ជូនជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទានធំៗ ដើម្បី​ឆ្លើយ​តប​ទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយជូនប្រជាពលរដ្ឋ។

គិតក្នុងថ្ងៃទី១ នៃការដាក់ឱ្យដំណើរការរថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​ជួយ​សម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ ​ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី៩ ខែតុលានេះ សង្កេតឃើញ​មាន​វត្តមាន​រថយន្ត​ក្រុង​សាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានដាក់ពង្រាយ និងកំពុងដំណើរ​ការ​យ៉ាង​សកម្ម​ក្នុង​ការដឹកជញ្ជូនអ្នកដំណើរឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗគ្នា។ ជាក់ស្តែង ទិដ្ឋភាព​ស្ថិត​នៅ​ទីតាំង​ផ្លូវ២០០៤ ម្តុំទ័ពអាកាសនេះមានភាពមមាញឹក និងកុះករយ៉ាងខ្លាំង ដោយមាន​ប្រជា​ពលរដ្ឋ និងកម្មករនិយោជិតយ៉ាងច្រើនសម្រុកមកទទួលសេវារថយន្តក្រុងឥតគិតថ្លៃនេះ។

ជួប​សម្ភាសន៍ជាមួយប្រជាពលរដ្ឋ ដែលកំពុងរង់ចាំចេញដំណើរទៅកាន់គោលផ្សេងៗគ្នា បាន​សម្តែង​នូវ​ក្តីរំភើប និងពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តផ្តល់ជូននូវសេវាកម្មដ៏មានតម្លៃនេះ។ ក្រុម​ប្រជា​ពលរដ្ឋបានចែករំលែកបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរលូន និងបានបញ្ជាក់​ដូច​ៗ​គ្នាទៀ​ត​ថា ការផ្តល់សេវាឥតគិតថ្លៃនេះ ពិតជាបានជួយសម្រាលបន្ទុក និងកាត់បន្ថយការ​ចំណាយ​ក្នុង​គ្រួសារបានមួយចំណែកធំ ខណៈដែលតម្រូវការចំណាយ​ក្នុង​រដូវ​​បុណ្យ​ទាន​មាន​ការ​កើន​ឡើង​។ ហើយថវិកាដែលសន្សំបានពីថ្លៃធ្វើដំណើរនេះ ពួកគាត់នឹងយក​ទៅ​ប្រើប្រាស់​លើ​ការ​ធ្វើ​បុណ្យ​ទាន និងចំណាយផ្សេងទៀតជាដើម។        

ការដាក់ឱ្យប្រើ​សេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​រដ្ឋបាល​រាជ​ធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង រយៈពេល ៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួល​ដល់​ការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់ ក្នុងការធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិខ្មែរ។

សូមបញ្ជាក់ទៀតថា ការផ្តល់ និងទទួលសេវាខាងលើនេះ មិនតម្រូវឱ្យប្រជា​ពលរ​ដ្ឋ​មាន​ការ​ចុះ​ឈ្មោះជា​មុ​ន ឬបង្ហាញអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗឡើយ ពោលគឺ ប្រជាពលរដ្ឋ​អាច​អញ្ជើញ​មក​ជិះដើម្បីធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សំរាម និងសំណល់ប្លាស្ទិក នៅតាមទីប្រជុំជន និងទីវត្តអារាម មានការទុកដាក់បានស្អាត
2026/10/09 09:49:11 pm        1
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
2026/10/09 08:37:53 pm        1
សម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
2026/10/09 08:29:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សំរាម និងសំណល់ប្លាស្ទិក នៅតាមទីប្រជុំជន និងទីវត្តអារាម មានការទុកដាក់បានស្អាត

2026/10/09 09:49:11 pm
​អ៊ុយក្រែនពង្រីកការវាយប្រហារដោយយាន​ដ្រូន ទៅលើមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនរុស្ស៊ី Yandex
2026/10/09 08:50:10 pm
​សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
2026/10/09 08:37:53 pm
​ប្រមុខសិទ្ធិ​មនុស្ស​​ UN ចាត់ទុកពានរង្វាន់ណូបែល ជា «ជ័យជម្នះរួម» សម្រាប់សិទ្ធិមនុស្ស និងយុត្តិធម៌
2026/10/09 08:34:09 pm
​មេដឹកនាំយុវជនឥណ្ឌា អះអាងថា ការតវ៉ានឹងនៅតែបន្ត ទោះបីមានការឃាត់ឃុំ​ខ្លួនក៏ដោយ
2026/10/09 08:32:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/09 07:55:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm