អនុប្រធាន​ចល័ត​ឃុំ​ព្រែក​ថ្មី ជំរុញ​អាជ្ញាធរ​បន្ត​ចុះ​ណែនាំ​ពលរដ្ឋ ​ក្នុង​ការពារ​មេរោគ​កូ​វីដ

2021/04/27 09:59:58 am        38



កណ្តាល​ ៖ អនុប្រធាន​ចល័ត​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​ ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ភូមិ​-​ឃុំ ត្រូវ​បន្ត​ចុះ​អប់រំ ​និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់​ បន្ថែមទៀត ​ទាក់ទង​នឹង​វិធានការ​ការពារ​មេរោគ​កូ​វីដ​១៩ ​ជាពិសេស​វិធាន​របស់​សម្តេច​តេ​ជោ «៣​ការពារ និង​៣​កុំ​»​នេះ ខណៈ​វិធាន​នឹងមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុងការ​គេច​ផុតពី​ការឆ្លង​រីក​រាលដាល​មេរោគ​គូ​វីដ​១៩​ ចូលក្នុង​សហគមន៍​នោះ​។​


​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តួនាទី​មេភូមិ​ថ្មី និង​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ភូមិ និង​យុវជន ស​.​ស​.​យ​.​ក ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ ​នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ​ លោក ស៊ុន វុទ្ធី អនុប្រធាន​ចល័ត​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ​ខេត្តកណ្តាល​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ភូមិ​ចាម​ក្រោម ​បាន​លើកឡើងថា មេភូមិ​ដែល​ទើប​ប្រកាស​ថ្មី ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឱ្យ​អស់​ពី​កម្លាំងកាយ​ចិត្ត ​ជាពិសេស​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ឲ្យ​បាន​ញឹកញាប់​បំផុត​ទាក់​នូវ​វិធានការ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​ទាក់ទង​នឹង​មេរោគ​កូ​វីដ​១៩​ ខណៈ​មេរោគ​នេះ ​បាន​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​នានា ​ដូចជា​ ខេត្តកណ្តាល​យើង​នេះ​ដែរ​។


ជាមួយគ្នា​នោះ ​លោក​អនុប្រធាន​ក្រុមការងារ ក៏បាន​សំណេះសំណាល​ជាមួយ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឃុំ​ព្រែក​ថ្មី ​ដោយ​ប្អូនៗ​ ជា​យុវជន​ស្ម័គ្រចិត្ត​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​មូលដ្ឋាន ក្នុង​ការ​ជួយ​បម្រើ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ និង​ធ្វើយ៉ាងណា​ជួយ​ផ្នែក​ប្រាជ្ញា ស្មារតី បណ្តុះ​ គំនិត​យុវជន​ផ្សេងទៀត ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​ជួយ​ដល់​សង្គម​គ្រួសារ ​និង​សង្គមជាតិ ឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្តទៀត ។ ​ពិសេស​ក្នុង​ដំណាក់កាល​ដែល​ប្រទេស​កម្ពុជា កំពុង​តែមាន​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ទាំង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ ប្អូនៗ​ ជា​យុវជន​ទាំងអស់ ​ចូលរួម​ផ្សព្វផ្សាយ​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ថែរក្សា​អនាម័យ​ខ្លួនប្រាណ ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​គឺ​៣​កុំ​និង​៣​ការពារ​ ដើម្បី​ជៀស​ឆ្ងាយ​ និង​ចូលរួម​ឱ្យ​ជំងឺ​កាច​សាហាវ​មួយ​នេះ ​ឆាប់​រលាយ​បាត់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ។


ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​នា​ពេលនេះ​ អនុប្រធាន​ចល័ត​ឃុំ​ព្រែក​ថ្មី ​បាន​ឧបត្ថម្ភ​ប្រជា​ការពារ ​១៧​នាក់ ក្នុង​ម្នាក់​ទទួល​បាន​អង្ករ​២៥​គីឡូ ត្រីខ​២​យួរ ថវិកា​៥​ម៉ឺន​រៀល​ យុវជន ​ស.ស​.យ.ក ឃុំ​ព្រែក​ថ្មី​២៤​នាក់ ​ក្នុង​ម្នាក់ៗ ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល ​មេភូមិ​ថ្មី​-​ចាស់ ​អនុ​ភូមិ និង​អ្នកចូលរួម​ទទួល​បាន​៥​ម៉ឺន​រៀល​ផងដែរ ៕


​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        53
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm