ប្រមុខការទូតកម្ពុជា បានចេញដំណើរទៅ​ប្រទេសហូឡង់ហើយ ដើម្បីតវ៉ាគ្នា​ជាលើកទីពីរ​ជាមួយ​ថៃ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែនសមុទ្រ

2026/10/12 11:13:49 am        151

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បាន​អញ្ជើញ​ដឹក​នាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ទៅកាន់ប្រទេសហូឡង់ហើយ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី២​ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និង​ថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូ​ឡង់។

សូមបញ្ជាក់ថា កម្ពុជា និងថៃនឹងធ្វើការតវ៉ាគ្នាជាលើកទីពីរ ស្តីពីព្រំដែនសមុទ្រតាមរយៈUNCLOS នៅ​ថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ នៅទីក្រុងឡាអេប្រទេសហូឡង់ ខណៈ​កិច្ច​ប្រជុំជាលើកទីពីរនេះគឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងដំណើរការ ដោយសន្តិ​វិធី​ដែល​បាន​ផ្តួច​ផ្តើមឡើងដោយ ប្រទេស កម្ពុជាដើម្បីដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​​លើ​បញ្ហា​ព្រំដែន​សមុទ្រ​នៃ​ប្រទេស​ទាំងពីរ។ កិច្ចប្រជុំជាលើកទីពីរនេះ នឹងប្រព្រឹត្តទៅនៅ​ស្នាក់​ការ​កណ្តាល​របស់​តុលាការ​យុត្តិធម៌​​អន្តរជាតិ ICJ និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ PCA ដែលគណៈ​កម្មការ​ផ្សះ​ផ្សា​នៃ​អនុ​សញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រUNCLOS។

បើយោង​តាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា តុលា​ការ​មជ្ឈ​ត្ត​ការ​អចិន្រ្តៃយ៍បានប្រកាសនៅថ្ងៃទី៩ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦នេះ គណៈ​កម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា​អង្គ​ការ​សហប្រជា​ជាតិស្តីពីនីតិសមុទ្រUNClOS នឹងបើកកិច្ចប្រជុំលើកទីពីរជាមួយកម្ពុជា និងថៃ​នៅ​ទី​ក្រុង​ឡាអេប្រទេសហូឡង់។ សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា កិច្ចប្រជុំគឺជាជំ​ហាន​ដ៏​សំខាន់​មួយ​ទៀត នៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះ​ស្រាយ​ការ​ខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រវាងកម្ពុជា និងថៃ ដោយផ្អែកលើមូលដ្ឋាននៃការពិ ភាក្សា​ប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទីមួយនៅប្រទេសសិង្ហបុរី ហើយ​កិច្ច​ប្រជុំ​លើក​នេះ​នឹង​ផ្តល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍភាពបន្ថែមទៀត និង​រក​ឃើញចំណុចដែលឯកភាពគ្នា ពាក់ព័ន្ធនឹងការកំណត់ដែនសមុទ្រ។

បើ​តាម​សេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ផងដែរថា ឯកឧត្តមប្រាក់ សុខុន ឧបនា យក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុង​នាម​ជា​ភ្នាក់​ងារ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា អមដោយឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុក​រដ្ឋ​លេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​​ជាភ្នាក់ងារ​រង​នឹងដឹកនាំគណៈប្រតិភូមន្រ្តីជំនាញច្បាប់ ចូលរួមកិច្ចប្រជុំខាងលើនេះ។

តាម​រយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់ មូល​ដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី ហើយ​កម្ពុ​ជានឹងចូល​រួម​កិច្ច​ប្រជុំ​នេះ​នៅទីក្រុងឡាអេ ក្នុងស្មារតីស្មោះត្រង់ សហការ និងគោរពគ្នាទៅវិញទៅមក ហើយ​ត្រៀម​ធ្វើ​ការ​ជា​មួយ​គណៈកម្មការផ្សះផ្សា និងប្រទេសថៃ ដើម្បីឈានទៅសម្រេច​បាន​នូវ​លទ្ធ​ផល​មួយ​ប្រក​ប​ដោយយុត្តិធម៌ និងយូរអង្វែង៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយ​បន្ត​ជិះ​រថយន្ត​ក្រុង​រដ្ឋ​​ឥតគិតថ្លៃ
2026/10/12 12:20:41 pm       
យុវជនមានឆន្ទៈមោះមុតបំពេញកាត្វកិច្ចយោធា ជាកម្លាំងស្នូលការពារអធិបតេយ្យ និងសន្ដិភាព
2026/10/12 12:02:42 pm        1
ពលរដ្ឋចាប់ផ្តើមវិលត្រឡប់ពីស្រុកកំណើតចូលមករាជធានីភ្នំពេញវិញជាបណ្តើរៗ
2026/10/12 11:40:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយ​បន្ត​ជិះ​រថយន្ត​ក្រុង​រដ្ឋ​​ឥតគិតថ្លៃ

2026/10/12 12:20:41 pm
​យុវជនមានឆន្ទៈមោះមុតបំពេញកាត្វកិច្ចយោធា ជាកម្លាំងស្នូលការពារអធិបតេយ្យ និងសន្ដិភាព
2026/10/12 12:02:42 pm
​ពលរដ្ឋចាប់ផ្តើមវិលត្រឡប់ពីស្រុកកំណើតចូលមករាជធានីភ្នំពេញវិញជាបណ្តើរៗ
2026/10/12 11:40:59 am
​FT៖ អាមេរិកគំរាមរារាំង​ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ជុំវិញ​ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង
2026/10/12 11:36:07 am
​ប្រមុខការទូតកម្ពុជា បានចេញដំណើរទៅ​ប្រទេសហូឡង់ហើយ ដើម្បីតវ៉ាគ្នា​ជាលើកទីពីរ​ជាមួយ​ថៃ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែនសមុទ្រ
2026/10/12 11:13:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/12 08:27:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/11 09:23:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/11 09:08:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm