យុវជនមានឆន្ទៈមោះមុតបំពេញកាតព្វកិច្ចយោធា ជាកម្លាំងស្នូលការពារអធិបតេយ្យ និងសន្ដិភាព

2026/10/12 12:02:42 pm        148

យុវជននៅក្នុងខេត្តកណ្ដាល បង្ហាញឆន្ទៈមោះមុត ចូលបំពេញកាតព្វកិច្ចយោធា ដើម្បី​ក្លាយ​ជា​កម្លាំង​ស្នូល​ ការពារអធិបតេយ្យជាតិ ការពារសន្ដិភាព និងប្រជាពលរដ្ឋ។

កញ្ញា សុង សោភា អាយុ ១៨ឆ្នាំ រស់នៅសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅ​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងពេលយកពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា នៅ​បញ្ជា​ការ​ដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ថា កញ្ញាប្រឡងជា​ប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ ​(បាក់ឌុប) ឆ្នាំ២០២៦នេះ។ ហើយការជ្រើសស្ម័គ្រចិត្តចូលហ្វឹកហាត់យោធា ទី១ ព្រោះ​ជា​ការ​ងារដែ​លស្រឡាញ់តាំងពីតូច និងទី២ គឺការឈឺចាប់ ដែលយោធាថៃ ឈ្លានពានកម្ពុជា កាល​ពី​ឆ្នាំ​២០២៥ សម្លាប់ពលរដ្ឋខ្មែរ និងឈ្លានពានចូលមកកាន់កាប់ទឹកដី កម្ពុជា ដោយ​បំពា​ន​ច្បាប់​។ កញ្ញា អះអាងថា ទោះបីជាខ្លួនជាស្រ្ដី តែការចូលបម្រើជាគឺមិនរុញរានោះឡើយ នឹង​ប្ដេជ្ញា​ហ្វឹក​ហាត់​ឱ្យក្លាយជាកងទ័ពឆ្នើមដើម្បីការពារជាតិ។

លោក អឿន សុផារ៉ា ជាយុវជន រស់នៅសង្កាត់ព្រែកខ្សេវ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ថា លោក​ពេញ​ចិត្ត ការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីហ្វឹកហាត់កាយសម្បទាឱ្យរឹងមាំ មាន​សមត្ថ​ភាព​ការពារជាតិ និងប្រជាពលរដ្ឋ។ លោក អះអាងថា ជីវិតរបស់លោក​មិន​ស្ដាយ​នឹង​ឈរ​ជើង​ការពារ​ប្រទេសជាតិនោះឡើយ ពីព្រោះការក្លាយជាកងទ័ព គឺជាកិត្តិយស​ដ៏​ធំ​ធេង​សម្រាប់​រូប​លោក ​និងក្រុមគ្រួសារ។ ហើយនៅពេលបានជាប់ចូលហ្វឹកហាត់យោធា លោក​នឹង​ខិត​ខំ​សិក្សា​វិជ្ជា​ឱ្យ​ច្បាស់​លាស់។

អ្នកស្រី នី សោភ័ណ្ឌ ប្រជាពលរដ្ឋ រស់នៅសង្កាត់ រកាខ្ពស់ ដែលជូនកូនស្រី មក​ដាក់​ពាក្យ​សុំចូល​បំពេញ​កាត​ព្វកិច្ចយោធា អះអាង ថា ជាម្ដាយមានមោទនភាព ចំពោះកូន ដែល​មិន​ខ្លាច​ការ​លំបាក ​ហើយមានឆន្ទៈមោះមុតចូលហ្វឹកហាត់យោធា។ អ្នកស្រី ជឿជាក់ ថា កូននឹង​ក្លាយ​ជា​ធន​ធាន​កង​ទ័ព​ដែលមានសមត្ថភាព ការពារជាតិ និងប្រជាពលរដ្ឋ។ អ្នកស្រី លើកទឹក​ចិត្ត​ដល់​យុវជន​ដែលបានទទួលពាក្យរួចហើយ ត្រៀមឯកសារឱ្យគ្រប់ចំនួន រួសរាន់​យក​ពាក្យ​ស្នើ​សុំ​ចូល​បំពេញ​កាតព្វ​កិច្ចយោធា មកដាក់ជូន គណៈកម្មាធិការកាតព្វកិច្ចយោធា។

លោកវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ខេត្តកណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ កាតព្វកិច្ចយោធាមូលដ្ឋានក្រុងតាខ្មៅ បានឱ្យដឹង ថា មូលដ្ឋាន ក្រុង​តា​ខ្មៅ ​របស់លោក យុវជន ដែលបានទទួលពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា មានចំនួន ១០៨​នាក់ ស្រី ១៦នាក់។ ហើយគិតពីថ្ងៃទី១០ មកដល់ថ្ងៃទី១២ ខែតុលានេះ មានយុវជន យក​ពាក្យ​មក​ដាក់​ជូន គណៈកម្មាធិការកាតព្វកិច្ចយោធា ចំនួន ៣៤នាក់ ស្រី ៨នាក់។

សូមជម្រាបជូន ថា ច្បាប់កាតព្វកិច្ចយោធា មានវិសាលភាពអនុវត្តន៍ចំពោះពលរដ្ឋខ្មែរ អាយុពី ១៨ ដល់ ២៥ឆ្នាំ សម្រាប់ស្រ្ដីផ្អែកលើការស្ម័គ្រចិត្ត។ ក្រសួងការពារជាតិ ប្រកាសទទួលពាក្យ សុំ​ចូលបំពេញកាតព្វកិច្ចយោធា ថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ពេលព្រឹក ចាប់ពីម៉ោង ៧៖​៣០នាទី ដល់ថ្ងៃម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៤៖០០នាទី ដល់​ម៉ោង ១៧៖០០នាទី នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ គ្រប់រាជធានី ខេត្ត។ ឯក​សារ​ដែល​យុវជន ត្រូវភ្ជាប់ទៅជាមួយនៅពេលដាក់ពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា រួមមាន អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងសំបុត្រ​បញ្ជាក់​កំណើត​៕ អត្ថបទ៖ លៀ ស៊ីណា

 

អត្ថបទដែលទាក់ទង

កម្ពុជា-អាស៊ែបៃហ្សង់ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី
2026/10/12 04:20:10 pm        1
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុង​​​ពិធី​ប្តូរ​ឯកសារ​អនុស្សរណៈ នៃ​ការយោគយល់គ្នាចំនួន៣
2026/10/12 03:40:57 pm        1
វិចារណកថា៖ “នេសាទក្នុងដែនកំណត់នៃសមត្ថភាពស្តារឡើងវិញ”
2026/10/12 02:54:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្គាយ និងបេលីស ជុំវិញ​ការ​មាន​ទំនាក់ទំនងជាមួយកោះ​តៃវ៉ាន់

2026/10/12 04:40:52 pm
​អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់ ខណៈ​ធ្វើ​ឱ្យ​ ៣នាក់រងរបួស ជា​ការ​រំលោភបទឈប់បាញ់ថ្មី នៅហ្កាហ្សា
2026/10/12 04:37:52 pm
​ក្រុមប្រឆាំង និងអ្នកសារព័ត៌មាន ចោទប្រកាន់នគរបាលប្រើអំពើហិង្សា អំឡុងពេលមានការតវ៉ា នៅឥណ្ឌា
2026/10/12 04:34:20 pm
​ទួរគី ប៉ាគីស្ថាន អេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើ​អាកាស​យានដ្ឋាន​
2026/10/12 04:23:52 pm
​កម្ពុជា-អាស៊ែបៃហ្សង់ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី
2026/10/12 04:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/12 08:27:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/11 09:23:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/12 03:30:40 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm