ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃ នៃឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

2026/10/12 12:48:50 pm        182

បាត់ដំបង៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឱ្យដឹងថា រយៈ​ពេល​២​ថ្ងៃ​ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​សរុប​ជាង ៦​ម៉ឺន​នាក់​បាន​អញ្ជើញ​មក​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​តាម​គោលដៅ និងរមណីយដ្ឋាននានានៅនៅខេត្តបាត់ដំបង។

លោក ហម អរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​អញ្ជើញ​មក​ទស្សនា​កម្សាន្តសប្បាយនៅតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​បាត់ដំបងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាថ្ងៃបង្ហើយត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២៦​នេះ ​ខណៈគោលដៅ និងរមណីយដ្ឋាននានាបាន​ត្រៀមលក្ខណៈជា​និច្ច​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​មកពីគ្រប់ទិសទី ជាពិសេសនៅក្នុងរដូវកា​ល​បៃតង​នេះ​ទេស​ភាព​មាន​ភាព​ស្រស់​ត្រកាល​គួរជាទីគយគន់។

លោក ហម អរុណ សង្កត់ធ្ងន់ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធធ្វើការជួសជុលផ្លូវដែលលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត។

លោក ហម អរុណ គូសបញ្ជាក់ថា នៅតាមដងផ្លូវទៅកាន់គោលដៅទេសចរណ៍ និងនៅតាមរមណីយដ្ឋានទេសចរណ៍នានាមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតនោះទេ ហើយអាកាសធាតុមេឃបើកថ្ងៃស្រឡះល្អពិតជាអំណោយផលមែនទែនដល់ការទស្សនាកម្សាន្ត។

ជាមួយគ្នានោះ លោក ហម អរុណ ណែនាំដល់ម្ចាស់រមណីយដ្ឋានគោលដៅទេសចរណ៍ទាំងអស់ត្រូវរៀបចំអនាម័យបរិស្ថានឱ្យបានល្អ,គិតគូរអំពីចំណត,ការសម្អាតថែរក្សាបន្ទប់ទឹកសម្រាប់ការទទួលភ្ញៀវ និងការផ្តល់នូវសេវាកម្មប្រកបដោយបដិសណ្ឋារកិច្ចជូនភ្ញៀវឱ្យមានភាពកក់ក្ដៅ។

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕ អត្ថបទ៖ នឿត​ សុភ័ក្ត្រ



អត្ថបទដែលទាក់ទង

កម្ពុជា-អាស៊ែបៃហ្សង់ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី
2026/10/12 04:20:10 pm        1
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុង​​​ពិធី​ប្តូរ​ឯកសារ​អនុស្សរណៈ នៃ​ការយោគយល់គ្នាចំនួន៣
2026/10/12 03:40:57 pm        1
វិចារណកថា៖ “នេសាទក្នុងដែនកំណត់នៃសមត្ថភាពស្តារឡើងវិញ”
2026/10/12 02:54:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្គាយ និងបេលីស ជុំវិញ​ការ​មាន​ទំនាក់ទំនងជាមួយកោះ​តៃវ៉ាន់

2026/10/12 04:40:52 pm
​អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់ ខណៈ​ធ្វើ​ឱ្យ​ ៣នាក់រងរបួស ជា​ការ​រំលោភបទឈប់បាញ់ថ្មី នៅហ្កាហ្សា
2026/10/12 04:37:52 pm
​ក្រុមប្រឆាំង និងអ្នកសារព័ត៌មាន ចោទប្រកាន់នគរបាលប្រើអំពើហិង្សា អំឡុងពេលមានការតវ៉ា នៅឥណ្ឌា
2026/10/12 04:34:20 pm
​ទួរគី ប៉ាគីស្ថាន អេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើ​អាកាស​យានដ្ឋាន​
2026/10/12 04:23:52 pm
​កម្ពុជា-អាស៊ែបៃហ្សង់ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី
2026/10/12 04:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/12 08:27:33 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/11 09:23:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/12 03:30:40 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm