ឯកឧត្ដម​ វង​ សូត​ ៖​ គណបក្សប្រជាជនកម្ពុជាបានសង្គ្រោះជាតិឲ្យរស់ឡើងវិញ​ និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ

2022/05/19 06:15:03 pm        621

ត្បូង​ឃ្មុំ​៖​ ឯកឧត្ដម​ វង​ សូត​ ថ្លែងថា​ បច្ចុប្បន្ន​នេះ មេីលឃេីញយ៉ាងច្បាស់ នូវការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត​ មក​ដល់សព្វមានភាពសុខសាន្តពេញផ្ទៃប្រទេស។ 

ការថ្លែងបែបនេះ​ក្នុងពេលដែរ​ ឯកឧត្ដម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និងយុវនីតិសម្បទា ​និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងលោកជំទាវ​ បានអញ្ជេីញ​ជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសាលាបាលី​ និងសមិទ្ធផលនានា​ក្នុងវត្តសុវណ្ណរាម​ ហៅវត្តក្រែក​ ស្ថិតក្នុងភូមិក្រែកត្បូងឃ្មុំ​ ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ នាព្រឹក​ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២នេះ។

ឯកឧត្ដម​ បានបន្ត​ទៀតថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នង​ ប្រល័យពូជសាសន៍​ ប៉ុល​ពត​ វិលត្រឡប់មកវិញ និងបានផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងស្តារអភិវឌ្ឍន៍សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។

ជាក់ស្ដែង​ សាលាបាលី ដែលត្រូវសម្ភោធដាក់ឲ្យប្រេីប្រាស់នៅពេលនេះ​ អស់ជិត៣០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ថែមទាំង វិស័យ​ពុទ្ធិចក្រ​មានសមិទ្ធផលនានាដែលកំពុងរីកចម្រើន​ ទាំងអស់នេះគឺកេីតចេញពីកត្តាសន្តិភាព។ 

ឯកឧត្ដម​ វង​ សូត​ ជម្រុញដល់បងប្អូនប្រជាពលរដ្ឋ​ត្រូវចូលរួមការពារ​ និងថែរទាំសុខភាព តាមគ្រួសារឲ្យល្អ​ ហេីយកុំភ្លេចទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជា​បន្ថែមទៀត​ ប្រសិនបេីបងប្អូនបានចាក់ដូសទី១​ ដូសទី២រួច​ ត្រូវទៅបន្តចាក់ដូសជំរុញបន្តទៀត​ ដេីម្បីទប់ស្កាត់​ បង្ការការពារជម្ងឺដ៍កាចសាហាវនេះ។ 

ទន្ទឹមនឹងនេះដែរ​ ឯកឧត្ដម​ វង​ សូត​​​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្ត​ និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm