រុស្ស៊ី​ប្រើ​អាវុធ​ឡាស៊ែរ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​លោក​ Zelenskiy ចំអក​ថា​ជា​អាវុធ​ដ៏​អស្ចារ្យ​

2022/05/19 06:19:54 pm        3.2 K

​អ៊ុយក្រែន៖ កាលពី​ថ្ងៃ​ពុធ​ប្រទេស​រុស្ស៊ី​បាន​លើក​ឡើង​ថា ​ខ្លួន​បាន​ប្រើ​អាវុធ​ដ៏​មាន​ឥទ្ធិពល​ឡាស៊ែរ​ជំនាន់​ថ្មី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​បាញ់​កម្ទេច​យាន​ដ្រូ​ន និង​ការ​ពង្រាយ​គ្រឿង​សព្វាវុធ​សំងាត់​របស់​ក្រុង Moscow ​ដើម្បី​ប្រឆាំង​នឹង​ការ​សម្រុក​ផ្ដល់​អាវុធ​របស់​លោក​ខាងលិច​ឲ្យ​អ៊ុយ​ក្រែ​ន។

​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ឆ្នាំ២០១៨​ បាន​បង្ហាញ​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប យាន​ដ្រូ​ន នុយក្លេអ៊ែរ​ក្រោម​ទឹក អាវុធ​ល្បឿន​លឿន​ជាង​សំឡេង និង​អាវុធ​ឡាស៊ែរ​។ លោក Yury Borisov ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​អភិវឌ្ឍន៍​យោធា​បាន​ប្រាប់​សន្និសីទ​នៅ​ទីក្រុង Moscow ថា​ អាវុធ​ឡាស៊ែរ​មាន​ឈ្មោះ​ថា Peresvet កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាង​ទូលំទូលាយ ហើយ​វា​អាច​គេច​ចេញពី​ការ​តាម​ដាន​ដោយ​ផ្កាយរណប​រហូតដល់ ១,៥០០​គីឡូម៉ែត្រ​ពីលើ​ដី​។​ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ប្រៀបធៀប​បែប​ចំអក​ពី​ដំណឹង​អាវុធ​ឡាស៊ែរ​ដោយ​ហៅថា​ ជា​អាវុធ​ដ៏​អស្ចារ្យ​ដែល​ក្រុម​ណា​ស៊ី​ស​អា​ល្លឺ​ម៉ង់បាន​បង្ហាញ​ ដើម្បី​ទប់ស្កាត់​ការ​បរាជ័យ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​។

​លោក​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​វីដេអូ​យប់​ជ្រៅ​ថា វា​កាន់​តែ​ច្បាស់​ថា ​អាវុធ​ទាំងនោះ​មិន​មាន​ឱកាស​ប្រើ​ក្នុង​សង្គ្រាម​ទេ ការឃោសនា​កាន់​តែ​ច្រើន​អំពី​អាវុធ​ដ៏​អស្ចារ្យ​ដែល​នឹង​មាន​ឥទ្ធិពល​ខ្លាំង គ្រាន់តែ​ដើម្បី​ធានា​ឲ្យ​មាន​ចំណុច​បត់បែន​មួយ​ប៉ុណ្ណោះ​។​ ដូច្នេះ​ហើយ​យើង​ឃើញ​ថា នៅ​ក្នុង​ខែ​ទី៣ នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ រុស្ស៊ី​កំពុង​ព្យាយាម​ស្វែងរក​អាវុធ​អច្ឆរិយ​របស់​ខ្លួន​ ទាំង​អស់​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​បរាជ័យ​ទាំងស្រុង ​នៃ​បេសកកម្ម​វាយប្រហារ​នេះ​។​ ​នៅ​ពេល​ត្រូវ​បាន​សួរ​ថា ​តើ​អាវុធ​ប្រភេទ​នេះ​មែន​ទេ ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន លោក Borisov បាន​និយាយ​ថា មែនហើយ។ អាវុធ​គំរូ​ដំបូង​នោះ​ត្រូវ​បាន​ប្រើ​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោ​កថា​ អាវុធ​ជំនាន់​ថ្មី​នេះ​មាន​ឈ្មោះ​ថា Zadira៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm