អង្គការសហប្រជាជាតិ​និយាយ​ថា​ ជន​ស៊ីវិល​ជាង​ ៣៧០០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ពី​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន

2022/05/19 06:55:43 pm        1.1 K

​អ៊ុយក្រែន៖ ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ឬ OHCHR និយាយ​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ ជន​ស៊ីវិល​យ៉ាងហោចណាស់​ 3,778​នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការវាយលុក​របស់​រុស្ស៊ី​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​24 ​ខែកុម្ភៈ​។​ ​ទិន្នន័យ​នេះ​រួម​ទាំង​កុមារ​ចំនួន 251​នាក់​ផង​ដែរ​។

​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​របស់​អង្គការសហប្រជាជាតិ​ខាងលើ​និយាយ​ថា មនុស្ស​ស្លាប់​ចំនួន 2,070​នាក់​នៅក្នុង​តំបន់​ភាគ​ខាងកើត Donetsk និង Luhansk ចំណែក​អ្នក​ស្លាប់​ចំនួន 1,708​នាក់​នៅក្នុង​តំបន់​នានា​រួមទាំង​រដ្ឋធានី Kyiv ទីក្រុង Kharkiv នៅក្នុង​តំបន់​ភាគ​ខាងកើត និង​កន្លែង​ផ្សេងទៀត​។ អង្គការ​នេះក៏បាន​និយាយ​ផងដែរ​ថា ជន​ស៊ីវិល​ចំនួន 4​,186នាក់បាន​រង​របួស​។ ​ទីភ្នាក់ងារ​ដដែល​នេះ​និយាយ​ថា ​ខ្លួន​ជឿ​ថា ចំនួន​អ្នក​ស្លាប់ និង​របួស​ពិតប្រាកដ​មាន​ចំនួន​ខ្ពស់ជាង​នេះ។ ទីភ្នាក់ងារ​នេះ​បានលើកឡើង​ពី​ការលំបាក​ ក្នុងការ​បញ្ជាក់​ពី​របាយការណ៍​ផ្សេងៗពី​ទីក្រុង Mariupol នៅក្នុង​ភាគ​ខាងកើត និង​តំបន់​ផ្សេងៗ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​យោងតាម​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា មនុស្ស​ជិត 13​​លាន​នាក់​ត្រូវគេ​ជឿថាបាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់តាំងពី​ជម្លោះ​បានចាប់ផ្ដើម​។

​មនុស្ស​ជាង​ 6​លាន​នាក់បាន​ភៀសខ្លួន​ចូលទៅក្នុង​ប្រទេសជិតខាង និងយ៉ាងហោចណាស់​ 6.5​លាន​នាក់​ផ្សេងទៀត ត្រូវគេ​គិតថា​ បាន​ភៀសខ្លួន​នៅក្នុង​ប្រទេស​រង​ការ​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​​។ ​អង្គការ​សហ​ប្រជា​ជាត​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា មនុស្ស​ប្រមាណ​ 6.3​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ចូល​ទៅ​ប្រទេស​ជាច្រើន​ដូចជា​ប៉ូឡូញ​ចំនួន 3,396,792នាក់, រ៉ូម៉ានី​ចំនួន 930,341​នាក់, រុស្ស៊ី​ចំនួន 863,086​នាក់, ហុងគ្រី​ចំនួន 615,256​នាក់, ម៉ុលដូវ៉ា​ចំនួន 465,435​នាក់, ស្លូវ៉ាគី​ចំនួន 426,605នាក់ និងបេឡារុស​ចំនួន 27,308​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        936
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        484
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm