ពលរដ្ឋអរគុណរាជរដ្ឋាភិបាល បន្តផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃជិះទាំងទៅ និង​មក​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

2026/10/13 01:44:57 pm        159

នៅថ្ងៃទី១៣ ខែតុលានេះ គឺជាថ្ងៃចុងក្រោយហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាន​ដាក់​ពង្រាយ​រថយន្ត​ក្រុង​សាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត និងវិល​ត្រឡប់​មក​វិញ​ដោយ​ឥត​គិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីបានដំណើរការយ៉ាងរលូនចាប់តាំងពីថ្ងៃទី៩ ខែ​តុលា​មក។

តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយអ្នកដំណើរមកពីបណ្តាខេត្តនានា ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​សម្តែង​នូវ​ក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់​រថយន្ត​ក្រុង​ដឹកជ​ញ្ជូនទាំងទៅនិងមកដោយឥតគិតថ្លៃ ដែលនេះឆ្លុះបញ្ចាំងពីការគិតគូរខ្ពស់ពីសុខទុក្ខ និង​ជីវភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ក្រុម​ប្រជាពលរដ្ឋបានប្រាប់ព័ត៍មាន ប៊ីធីវី ដោយស្នាមញញឹមថា ពួក​គាត់​ពិត​ជា​មាន​ភាព​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង។ ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ មិនត្រឹមតែតែជួយសន្សំ​ថវិកា​បាន​មួយ​ចំណែក​ធំ​សម្រាប់​គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាព ផាសុកភាព និងមិន​បារម្ភ​រឿង​រថយន្ត​ឈ្នួលឡើង​ថ្លៃហួសហេតុក្នុងថ្ងៃបុណ្យទាននោះឡើយ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ក្រោយធ្វើដំណើរមកដល់រាជធានីភ្នំពេញភ្លាម ពួក​គាត់​នឹង​ត្រៀមខ្លួនចូលធ្វើការងារវិញភ្លែត។ ជាមួយនេះ ពួកគា់ក៏មិន​បាន​ភ្លេច​ថ្លែង​អំណរ​គុណ​ដល់​អ្នក​បើកបរ និងក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីមកបម្រើ និង​សម្រួល​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋពេញមួយឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

លោក ជុំ ចន្នី បុគ្គលិករដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈនៃសាលារាជធានីភ្នំពេញ បាន​លើក​ឡើង​ថា ​ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ទោះបីជាមិនបាន​ឈប់​សម្រាក​ប៉ុន្តែ​លោក​មាន​ការ​សប្បាយ​ចិត្ត ដែលបានចូលរួមបំពេញការងារសង្គមមួយនេះជូនដល់ប្រជាពលរដ្ឋ។ លោក​ក៏​បាន​ថ្លែង ​អំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋ តាមរយៈ ការ​ផ្ដល់​ឱ្យពលរដ្ឋបានជិះរថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងសម្តែង​ការ​ជូន​ពរ​ដល់​ជន​រួម​ជាតិ​ទាំង​អស់​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​គ្រប់​ៗ​គ្នា​។

ការ​ដាក់ឱ្យប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​រដ្ឋ​បាល​រាជ​ធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង រយៈពេល ៥ថ្ងៃ គិតចាប់​ពី​ថ្ងៃ​ទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយ​សម្រួល​ដល់កា​រ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់ ក្នុងការធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃ​ណី​ជាតិខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
2026/10/13 06:37:09 pm        1
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ៖ សមត្ថកិច្ចកម្ពុជាកំពុងស្រាវជ្រាវស៊ើបអង្កេតចំពោះបុគ្គលឈ្មោះ Deng Pibing សង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay
2026/10/13 05:15:10 pm        1
ពលរដ្ឋជាង១១ម៉ឺននាក់បានទទួលសេវារថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសពិធីដាក់បិណ្ឌ-ភ្ជុំបិណ្ឌ៥ថ្ងៃ អាចសន្សំថវិកាជូនពលរដ្ឋបានចន្លោះ ១,៧ លានដុល្លារទៅ ២,២ លានដុល្លារ
2026/10/13 05:01:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើង និងរុស្ស៊ី ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ៣ឆ្នាំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

2026/10/13 07:08:17 pm
​អាកាសយានដ្ឋាន Nuremberg របស់អាល្លឺម៉ង់ បិទដំណើរការ​ដោយសារគ្រា​អាសន្នផ្នែកអាកាសចរណ៍
2026/10/13 07:02:01 pm
​ស៊ុយអែត៖ លោកស្រី Andersson ប្រាប់​ថា គណបក្ស​របស់លោកស្រី នៅមិនអាចបង្កើតរដ្ឋាភិបាល​បាន​
2026/10/13 06:59:02 pm
​លោក TRUMP ថា លោកមិនជឿថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់នោះទេ
2026/10/13 06:56:13 pm
​សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
2026/10/13 06:37:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/13 04:54:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/13 03:16:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm