អតីតអ្នកគាំទ្របក្សផ្សេងជិត២០០នាក់នៅខណ្ឌដង្កោ ស្នើសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

2022/05/19 08:30:23 pm        609

ភ្នំពេញ៖ អតីតអ្នកគាំទ្រគណបក្សផ្សេងៗជិត២០០នាក់រស់នៅខណ្ឌដង្កោ បានសម្រេចចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ការសម្រេចចិត្តចាកចេញពីគណបក្សចាស់ មកជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ ដោយសារកន្លងមកពួកគេមើលឃើញថា គណបក្សចាស់ដែលខ្លួនធ្លាប់គាំទ្រគឺមានតែការភូតកុហក ជម្លោះផ្ទៃក្នុង ផ្ទុយស្រឡះ ពីការដឹកនាំរបស់ប្រជាជនកម្ពុជា។ នេះជាការលើកឡើងក្នុងឱកាស ប្រកាសទទួលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌដង្កោ។

ប្រជាពលរដ្ឋដែលជាអតីតអ្នកគាំទ្រគណបក្សដទៃចំនួន ១៨៨នាក់ រស់នៅក្នុងខណ្ឌដង្កោ បានស្ម័គ្រចិត្ត ស្នើសុំមកចូលរួមជាសមាជិកនៃគណបក្សប្រជាជនកម្ពុជាវិញ ស្របពេលដែល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខិតចូលមកដល់។

ការចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ ​ពួកគាត់លើកឡើងថា គឺដោយសារការដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា ផ្ទុយស្រឡះពីការដឹកនាំរបស់គណបក្សដែលពួកគាត់ធ្លាប់គាំទ្រ។ គណបក្សចាស់ដែលពួកគាត់គាំទ្រ ​គឺបានតែសន្យា ​ពុំមានសកម្មភាពជាក់ស្ដែងជម្លោះផ្ទៃក្នុង គិតតែ​ពី​ផលប្រយោជន៍ ​ពុំបានធ្វើអ្វីមួយដើម្បីប្រជាជននោះទេ។

ការផ្លាស់ចូលមកជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ ​ក៏ដោយសារតែពួកគាត់មើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជា​តែមួយប៉ុណ្ណោះ ​ដែលអាចផ្ញើវាសនា មានការគិតគូពីប្រជាពលរដ្ឋ​គ្រប់រូប គ្រប់កាលទេសៈ។

ចំពោះការទទួលសមាជិកគណបក្សថ្មីនេះ លោក ម៉ៃ ម៉ត់ ជាប្រធានគណបក្សប្រជាជនកម្ពុជា​ខណ្ឌដង្កោ ​និងលោក ជ គឹមស៊ ជាអនុប្រធានប្រចាំការ ​ក៏បានថ្លែងអំណរគុណនិងស្វាគមន៍វត្តមាន​របស់​ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមជាមួយគណប្រជាជនកម្ពុជា។

លោក ម៉ៃ ម៉ុន លើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាអ្នកជួយរំដោះប្រជាពលរដ្ឋពីការកាប់​សម្លាប់​ពី​របបប្រល័យពូជសាសន៍ប៉ុលពត ​បង្កើតសន្តិភាព ​ថែរក្សាសន្តិភាព និង​ នាំមកនូវ​ការអភិវឌ្ឍ​ជូនជាតិ​ដល់​សព្វថ្ងៃ។

លើសពីនេះ ​គឺការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់​គណបក្ស​ប្រជាជនកម្ពុជា ​បានចាក់វ៉ាក់សាំងជូន​ប្រជាពលរដ្ឋគ្រប់រូប និងផ្ដល់ការព្យាបាល​ដោយ​មិន​គិតថវិកា​ផងដែរ។​ បច្ចុប្បន្នជំងឺរាតត្បាត​ ក៏អាចគ្រប់គ្រងបាន ​ជាពិសេសគឺពុំមានករណីឆ្លង និង​ពុំមានករណីស្លាប់​បាត់បង់​ជីវិត ​ក្នុងរយៈពេលប្រមាណ ​២សប្ដាហ៍មកនេះ។

ផ្អែកលើមាត្រា៣ នៃលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា គោលបំណង​របស់​គណបក្សគឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ​ដែល​មាន​ឧត្តមគតិស្នេហាជាតិ ​មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ​និងសន្តិភាព​ ដោយមិនប្រកាន់ឋានៈ ជីវភាព ​ជនជាតិ ​ជំនឿសាសនា អតីតកាល​ ដើម្បីរួមកម្លាំងគ្នាការពារ​សមិទ្ធផល​សង្គមជាតិ និង​កសាងប្រទេសកម្ពុជាមួយ ឯករាជ្យ​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm