សហគ្រាសមួយនៅប៉ៃលិនកែច្នៃរមៀត ស្លឹកនិងផ្កាស្លឹកគ្រៃ ធ្វើទឹកអប់ តែ និងគ្រឿងសម្អាង

2022/05/19 09:05:39 pm        1.2 K

ប៉ៃលិន៖ សហគ្រាសមួយមានទីតាំងនៅក្នុងខេត្តប៉ៃលិន ឈ្មោះពេញហឫទ័យ ប៉ែន បានកែច្នៃនូវ ស្លឹកគ្រៃ និងផ្កាស្លឹកគ្រៃ ធ្វើជាទឹកអប់ តែ និងគ្រឿងសម្អាងមួយចំនួនទៀត ដែលគំនិតច្នៃប្រឌិត នេះ បានជួយបង្កើតនូវការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗផងដែរ ។

លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសពេញហឫទ័យ ប៉ែន លើកឡើងថា សហគ្រាសនេះ បានផលិតនូវផលិតផលចំនួន២ប្រភេទ មានផលិតផលថែទាំសម្រស់ស្បែក និងផលិតផលថែទាំសុខភាព។

លោកបន្តថា សម្រាប់ផលិតផលថែទាំសុខភាព មានទឹកអប់ប្រេងស្លឹកគ្រៃ ដោយទឹកអប់ប្រេងស្លឹកគ្រៃ គឺយកស្លឹកគ្រៃ១តោន អាចចម្រាញ់បានប្រេង២លីត្រ ដែលក្នុងមួយខែៗ សហគ្រាសអាចលក់ប្រេងស្លឹកគ្រៃបាន ២ពាន់ដបតូច ស្មើនឹងស្លឹកគ្រៃ ២០តោន ដែលនេះជាជំហានដំបូង ហើយសហគ្រាសនឹងខិតខំបង្កើនបន្ថែមទៀត ។

លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងផលិតផលថែទាំសុខភាពនេះ មានតែស្លឹកគ្រៃខ្មៅ និងតែផ្កាស្លឹកគ្រៃ ដែលប្រភេទតែទាំងនេះ អាចជួយថែរក្សាសុខភាព និងព្យាបាលជំងឺមួយចំនួន ។

លោក ប៉ែន ប៉ូលី បន្ថែមថា ក្រៅពីការយកស្លឹកគ្រៃធ្វើទឹកអប់ និងតែ សហគ្រាសក៏បានយករមៀត និងពន្លៃធ្វើជាសាប៊ូដុសខ្លួន ឡេជាដើម ហើយការកែច្នៃកសិផលទាំងនេះ ក្នុងគោលបំណងជួយ​បង្កើត​មុខរបរ​ដាំដំណាំប្រភេទថ្មី​ដល់កសិករ ​ពិសេសទៀតនោះ បង្ហាញពីផលិតផល​បែប​បុរាណរបស់ខ្មែរ ​ដែលពីមុនមកដូនតាយើង ​បានយកផលកសិកម្មទាំងអស់នេះ​ ធ្វើជាឱសថ និង​គ្រឿងសម្អាងជាដើម ​ហើយសហគ្រាសបានយកមក​បញ្ចូល​បច្ចេក​ទេសថ្មីៗ ទើបបានចេញ​ជាផលិតផលទាំងអស់នេះ ។

ជាមួយគ្នានេះ លោកបានអំពាវនាវ ​ដល់ប្រជាពលរដ្ឋខ្មែរ ជួយលើកស្ទួយផលិតផលក្នុងស្រុក ព្រោះបច្ចុប្បន្ននេះ ​ផលិតផលក្នុងស្រុកមួយចំនួន ​ក៏មានគុណភាពល្អ មិនចាញ់ផលិតផល​នាំចូល​ពី​ខាងក្រៅនោះដែរ ៕អត្ថបទ៖ បាន សុខ​រិទ្ធ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        511
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        488
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm