ទាហាន​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​ចាក​ចេញពី​រោងចក្រ​ដែកថែប Azovstal

2022/05/19 09:29:42 pm        2.5 K

​អ៊ុយ​ក្រែ​ន៖ ទាហាន​អ៊ុយ​ក្រែ​ន​បន្ថែមទៀត​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​ដែក Azovstal ក្នុង​ទីក្រុង Mariupol កាលពី​ថ្ងៃ​ពុធ​។ រថយន្តក្រុង​ជាច្រើន​គ្រឿងដែល​អមដោយ​រថយន្ត​យោធា​រុស្ស៊ី​ ត្រូវបាន​គេមើលឃើញថា​បាន​ចាក​ចេញពី​រោងចក្រ​ដែក​។

​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​នបាន​ដើរចេញពី​រោងចក្រ​ដែក Azovstal ដែល​ត្រូវបាន​បំផ្លាញ បន្ទាប់ពី​ត្រូវបានបញ្ជា​ដោយយោធារបស់​ពួកគេ​ឱ្យ​បោះបង់ចោល ​ទីតាំង​លាក់ខ្លួន​ចុងក្រោយ​នៃ​ការតស៊ូនៅក្នុង​ទីក្រុង​កំពង់ផែ ខណៈ​ពេលនេះប្រឈម​ទៅនឹង​ជោគវាសនា​មិន​ច្បាស់លាស់​។​ ​អ្នក​ប្រយុទ្ធ​មួយចំនួន​ត្រូវបាន​រុស្ស៊ី​នាំយក​ទៅកាន់​ទីតាំង​ ក្នុង​ទឹកដី​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​ទីក្រុង​មូ​ស្គូ​។ ខណៈ​អ៊ុយ​ក្រែ​ន​បាន​និយាយថា​ ខ្លួន​សង្ឃឹមថានឹង​ទទួលបាន​ទាហាន​មកវិញ​នៅក្នុងការ​ដោះដូរ​អ្នកទោស ស្រប​ពេលដែល​រុស្ស៊ី​បាន​គំរាម​ដាក់​ទាហាន​មួយចំនួន​ថា ​នឹង​ការកាត់ទោសពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ​អង្គការ​លើកលែងទោស​អន្តរជាតិបាន​និយាយថា កាកបាទក្រហម​គួរតែ​ត្រូវបាន​ផ្តល់​សិទ្ធិ​ដើម្បី​ចូលធ្វើការ​ភ្លាមៗ​សម្រាប់​អ្នក​ប្រយុទ្ធ​ទាំងនេះ​។​

​វា​មិន​ច្បាស់​នោះទេ​ថា ​តើ​មាន​អ្នក​ប្រយុទ្ធ​ប៉ុន្មាន​នាក់​ទៀត​ដែល​នៅ​សេសសល់​ នៅ​ខាងក្នុង​បន្ទប់​រូង​ក្រោម​ដី និង​លេណដ្ឋាន​របស់​រោងចក្រ ជា​កន្លែង​ដែល​មនុស្ស ​2,000នាក់​ត្រូវបាន​គេ​ជឿថា​ត្រូវបាន​ជាប់​នៅក្នុង​នោះ​។ មេដឹកនាំ​ផ្តាច់ខ្លួន​ក្នុង​តំបន់​បាន​និយាយថា គ្មាន​មេបញ្ជាការ​កំពូល​ណា​ម្នាក់បាន​លេច​ចេញពី​រោងចក្រ​ដែក​នោះទេ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ទាហាន​អ៊ុយ​ក្រែ​ន 694នាក់នៅ​រោងចក្រ​ដែក Azovstal បានប្រគល់​ខ្លួន​ពួកគេ​ទៅឱ្យ​ទាហាន​រុស្ស៊ី​ក្នុង​រយៈពេល​ 24​ម៉ោង​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ីឧ​ត្ត​ម​សេនីយ​ឯក Igor Konashenkov បាន​និយាយថា​ ចំនួន​នេះ​នាំឱ្យ​ចំនួនទាហាន​អ៊ុយ​ក្រែ​ន​សរុប ដែល​បាន​យល់ព្រម​ប្រគល់​ខ្លួន​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មាន​ចំនួន​ដល់ 959​​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm