បាល់ទាត់៖ ក្លិបបាល់ទាត់អាល្លឺម៉ង់ Borussia Dortmund បានប្រកាសពីការនាំយកខ្សែការពារអាល្លឺម៉ង់ Niklas Sule ពី Bayern Munich ក្រោយកិច្ចសន្យារបស់គេអស់សុពលភាព។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបានព្រមព្រៀងក្នុងការចុះហត្ថលេខាជាមួយ Dortmund ទុកជាមុនតាំងពីខែមករាម្ល៉េះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា Niklas Sule នឹងទទួលបានប្រាក់ឈ្នួលប្រមាណ ១០លានអឺរ៉ូក្នុងមួយឆ្នាំនៅ Dortmund អមជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ២០២៦។ រំលឹកថា Niklas Sule ត្រូវបាន Bayern Munich ទិញពី Hoffenheim ក្នុងតម្លៃជាង ២០លានអឺរ៉ូកាលពីឆ្នាំ២០១៧ និងបង្ហាញខ្លួនបានសរុប ១៥៨ប្រកួតឈ្នះពាន Bundesliga ៥លើក, DFB Pokal ២លើក និង UEFA Champions League ១លើកជាមួយ Bayern Munich៕
អត្ថបទ៖នាង សុភាវុធ