ប្រជាពលរដ្ឋ ៥៣៨គ្រួសារ ត្រៀមចូលរស់នៅក្នុងផ្ទះថ្មីនៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៦ ខែតុលា

2026/10/15 09:45:58 am        180

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៥៣៨គ្រួសារ ដែលមានសិទ្ធិទទួលដីឡូតិ៍ និងលំនៅឋានក្នុងគម្រោងទី១ នៃកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នឹងចាប់ផ្តើមចូលរស់នៅក្នុងលំនៅឋានថ្មីរបស់ខ្លួននៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាងសង់ផ្ទះ និងបង្គន់អនាម័យត្រូវបានបញ្ចប់រួចរាល់។

សេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) បានបញ្ជាក់ថា បន្ទាប់ពីលេខាធិការដ្ឋានបានរៀបចំ​ពិធី​ចាប់ឆ្នោតយកលេខដីឡូតិ៍​និងផ្ទះជូនបុគ្គលមានសិទ្ធិទទួល​បាន​ដីឡូតិ៍​និងផ្ទះចំនួន ៥៣៨គ្រួសារ ក្នុងគម្រោងទី១រួចមក និងបន្ទាប់ពីបានរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​និងសាងសង់ផ្ទះនិងបង្គន់អនាម័យបានរួចរាល់ លេខាធិការដ្ឋាន​និងរដ្ឋបាលខេត្តស្ទឹងត្រែងនឹងរៀបចំ​ក្រុមការងាររង់ចាំទទួលស្វាគមន៍ និងជូនទៅដល់ទីតាំង ដីឡូតិ៍និងផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

ដោយកំណត់តាមរាជធានី ខេត្តដូចខាងក្រោម៖

១).ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ សរុប ១៥១គ្រួសារ រួមមាន៖ ខេត្តបាត់ដំបង (៥៦គ្រួសារ) ខេត្តស្ទឹងត្រែង (៦០គ្រួសារ) ខេត្តព្រះវិហារ (១៨គ្រួសារ) ខេត្តបន្ទាយមានជ័យ (១២គ្រួសារ) និងខេត្តកោះកុង (៥គ្រួសារ)។

២).ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សរុប ១១៩គ្រួសារ រួមមាន៖ ខេត្តកំពង់ចាម (៦៣គ្រួសារ) ខេត្តរតនគិរី (២៥គ្រួសារ) ខេត្តតាកែវ (១៦គ្រួសារ) ខេត្តកំពង់ធំ (១០គ្រួសារ) និងខេត្តឧត្តរមានជ័យ (៥គ្រួសារ)។

៣).ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សរុប ៩៨គ្រួសារ រួមមាន៖ ខេត្តត្បូងឃ្មុំ (៤៥គ្រួសារ) ខេត្តព្រៃវែង (២៣គ្រួសារ) ខេត្តសៀមរាប (១៣គ្រួសារ) ខេត្តកំពត (១២គ្រួសារ) និងខេត្តព្រះសីហនុ​ (៥គ្រួសារ)។

៤).ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ សរុប ៩៣គ្រួសារ រួមមាន៖ ខេត្តក្រចេះ (៤៥គ្រួសារ) រាជធានីភ្នំពេញ​​ (២២គ្រួសារ) ខេត្តកំពង់ស្ពឺ (១២គ្រួសារ) ខេត្តស្វាយរៀង (១០គ្រួសារ) និងខេត្តប៉ៃលិន​ (៤គ្រួសារ)។

៥).ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សរុប ៧៧គ្រួសារ រួមមាន៖ ខេត្តកែប (១គ្រួសារ) ខេត្តកណ្តាល (៣៦គ្រួសារ) ខេត្តពោធិ៍សាត់ (១៩គ្រួសារ) ខេត្តមណ្ឌលគិរី (១៣គ្រួសារ) និងខេត្តកំពង់ឆ្នាំង (៨គ្រួសារ)៕

 

អត្ថបទដែលទាក់ទង

យុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
2026/10/16 01:44:26 pm        1
គ្រប់វេទិកាអន្តរជាតិបញ្ហាព្រំដែនកម្ពុជា-ថៃ ជារបៀប​វារៈ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជា
2026/10/16 01:26:46 pm        1
អ្នកផលិត ទទួលបានឱកាសពង្រីកការនាំចេញផលិតផល ពីការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម កម្ពុជា វៀតណាម
2026/10/16 01:09:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា

2026/10/16 01:44:26 pm
​គ្រប់វេទិកាអន្តរជាតិបញ្ហាព្រំដែនកម្ពុជា-ថៃ ជារបៀប​វារៈ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជា
2026/10/16 01:26:46 pm
​អ្នកផលិត ទទួលបានឱកាសពង្រីកការនាំចេញផលិតផល ពីការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម កម្ពុជា វៀតណាម
2026/10/16 01:09:47 pm
​គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី
2026/10/16 01:06:34 pm
​លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត
2026/10/16 12:43:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/16 01:54:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm