នៅព្រឹកថ្ងៃទី១៥តុលា កម្ពស់ទឹកស្ទឹងពោធិ៍សាត់បន្តនៅលើកម្រិតប្រកាសអាសន្ន ប្រឈម​ការ​ជន​លិច​គ្រប់ពេល

2026/10/15 09:56:21 am        208

ពោធិ៍សាត់៖ ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ហើយគិតត្រឹមម៉ោង៦ព្រឹក កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅ​ចំនុច​ក្បាល​ហុង មានកម្ពស់៥.៤៣ម៉ែត្រ គឺនៅលើកម្រិត​ប្រកាស​អាសន្ន​ដែល​មាន​កម្ពស់​ត្រឹម​តែ​៥​ម៉ែត្រ ​នេះបើយោងតាមរបាយការណ៍ពី មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ស្ថាន​ភាព​បែប​នេះអាចប្រឈមការជនលិចគ្រប់ពេល ។

ជាមួយគ្នានោះ របាយការណ៍របស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បា​ន​បញ្ជាក់​បន្ថែម​ថា ​បើប្រៀបធៀបកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ កាលពីយប់មិញ និង​ព្រឹក​នេះគឺ​មានសញ្ញាស្រកចុះបន្តិច។ ចំពោះ​ស្ថាន​ភាពកម្ពស់​ទឹកតាម​ទីតាំង​ផ្សេងស្ថា​នីយទៀត​គិត​ត្រឹម​ម៉ោង​៦​ព្រឹកថ្ងៃទី១៥ តុលានេះ រួមមាន ៖

១-ទឹកក្នុងអាង(ស្ទឹងអារ៉ៃ)ដៃស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ

- ទំនប់លេខ3 មានកម្ពស់ទឹក 15.00 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 21.00 ម៉ែត្រ

- ទំនប់លេខ5 មានកម្ពស់ទឹក 10.40 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 11.00 ម៉ែត្រ

២-កំពស់ទឹកសឹ្ទងពោធិ៍សាត់

- ស្រុកវាលវែង មានកម្ពស់ទឹក 1.60 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 9.00 ម៉ែត្រ

- បាក់ត្រកួន ស្រុកភ្នំក្រវាញ មានកម្ពស់ទឹក 2.20 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 6.00 ម៉ែត្រ

- ចារឹក ស្រុកកណ្តៀង មានកម្ពស់ទឹក 6.46 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 6.00 ម៉ែត្រ

ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តពោធិ៍សាត់ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ក្នុ​ង​ស្មារតី​មិន​ធ្វេសប្រ​ហែសឡើយ ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះបងប្អូន​ប្រជា​ពលរដ្ឋ​ភ្លាម​ៗ​ទាន់​ពេលវេ​លា និងវាយតំលៃផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមស្បៀងសម្រាប់ជួយដល់ពលរដ្ឋ ដែល​ប្រឈមខ្លាំងនិងខ្វះខាត់ជីវភាព ៕

 

អត្ថបទដែលទាក់ទង

វេជ្ជបណ្ឌិតឯកទេស រំឭកស្រ្ដីមានផ្ទៃពោះកុំទិញថ្នាំលេបគ្មានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ជីវិតទារក
2026/10/15 01:18:21 pm        1
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
2026/10/15 01:02:07 pm        1
ពលរដ្ឋអំពាវនាវសប្បុរសជនបន្តបរិច្ចាគជួយមន្ទីរពេទ្យគន្ធបុប្ផា ខណៈកុមារជាច្រើនចូលពិនិត្យ និងព្យាបាលក្រោយភ្ជុំបិណ្ឌ
2026/10/15 12:56:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វេជ្ជបណ្ឌិតឯកទេស រំឭកស្រ្ដីមានផ្ទៃពោះកុំទិញថ្នាំលេបគ្មានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ជីវិតទារក

2026/10/15 01:18:21 pm
​បាត់ដំបងយកឈ្នះស្ទឹងត្រែង ឡើង​ទៅ​ជួប​កោះ​កុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេចតេជោ
2026/10/15 01:11:15 pm
​វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
2026/10/15 01:02:07 pm
​ពលរដ្ឋអំពាវនាវសប្បុរសជនបន្តបរិច្ចាគជួយមន្ទីរពេទ្យគន្ធបុប្ផា ខណៈកុមារជាច្រើនចូលពិនិត្យ និងព្យាបាលក្រោយភ្ជុំបិណ្ឌ
2026/10/15 12:56:20 pm
​ប្រមុខ IMF អំពាវនាវឱ្យអាមេរិក និងបណ្ដាប្រទេសអ្នកមាន ទប់ស្កាត់ការបង្កើនបំណុល ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ចសកល
2026/10/15 12:22:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm