គ្រូភ្នំពេញក្រោន មានមោទនភាពក្នុងការប្រកួតកម្រិតខ្ពស់ទល់ក្រុមខ្លាំងកូរ៉េ Gangwon ល្ងាចនេះ

2026/10/15 11:00:49 am        152

ក្លិបភ្នំពេញក្រោន នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Gangwon FC របស់កូរ៉េខាងត្បូង នាវេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងពូលH នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 នៅកីឡដ្ឋាន Gangneung។

នេះគឺជាការប្រកួតទី២ ក្នុងពូលរបស់ក្រុមតំណាងកម្ពុជា ភ្នំពេញក្រោន បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Kuching City របស់ម៉ាឡេស៊ី ២-១ កាលពីពាក់កណ្ដាលខែកញ្ញា គ្រាដែលប្រកួតដំបូងរបស់ក្រុមខ្លាំងកូរ៉េខាងត្បូង Gangwon FC បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ Kitchee របស់ហុងកុង ០-០។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត ១ថ្ងៃ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានលើកឡើងថា នេះគឺជាកិត្តិយសមួយសម្រាប់ភ្នំពេញក្រោន ដែលបានលេងក្នុងនាមជាក្រុមតំណាងឲ្យកម្ពុជា ពិសេសគឺបានជួបក្រុមមានកម្រិតខ្ពស់ ហើយក៏ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តក្លិបដែរ ដែលបានជួបជាមួយក្រុមនៅកូរ៉េ។ នេះគឺជាមោទនភាពក្នុងការបង្ហាញថា ក្រុមនៅកម្ពុជាអាចប្រកួតប្រជែងបានលើឆាកអន្ដរជាតិ។

លោក Oleg បន្ដថា ក្រុមបានដឹងថា បាល់ទាត់នៅកូរ៉េខាងត្បូង គឺមានការប្រកួតប្រជែងខ្លាំង ជាពិសេសចាប់ពីក្រុមចំណាត់ថ្នាក់លេខ២ ដល់លេខ៩ ដែលគម្លាតឆ្ងាយពីគ្នាតែ ៦ពិន្ទុប៉ុណ្ណោះ។ ដូច្នេះលោកដឹងច្បាស់ថា ការប្រកួតនេះ នឹងមានការប្រជែងខ្លាំងកម្រិតណា។ សម្រាប់ក្រុម Gangwon កំពុងឈរលេខ៣ ហើយក៏កំពុងតែប្រជែងលេងពានរង្វាន់អន្តរជាតិ Champions League Elite នារដូវកាលក្រោយផងដែរ។

បន្ថែមលើនេះ Gangwon គឺជាក្រុមដែលលេងបាល់លឿន បូករួមជាមួយកាយសម្បទា បច្ចេកទេស និងការប្រជែងខ្លាំង ជាមួយនឹងការដឹកបាល់ទៅបញ្ចប់ទីគូប្រកួត ។ លោក Oleg យល់ថា ការលេងបែបនេះ គឺវាជាភាពទាក់ទាញមួយ ស្របពេលពួកគេ គឺជាក្រុមដែលមានប្រព័ន្ធការពារដ៏ខ្លាំងក្លា និងមិនរបូតគ្រាប់បាល់ច្រើនថែមទៀត។

ទន្ទឹមជាមួយគ្នា គ្រូភ្នំពេញក្រោន ក៏ហាក់មានបង្ហាញក្ដីបារម្ភខ្លះពីបញ្ហាអាកាសធាតុផងដែរ ។ លោកថា អ្វីដែលខុសប្លែកពីកម្ពុជាគឺអាកាសធាតុ ដោយក្រុមត្រូវលេងនៅក្រោមអាកាសធាតុ ៣០បូក ហ្វឹកហាត់ក្រោមអាកាសធាតុ ៣០បូក ហើយការប្រកួតគឺក្រោមអាកាសធាតុក្តៅ ។ ដូច្នេះក្រុមមកទីនេះដូចជាភពផ្សេងមួយទៀត ។ នេះគឺជាផលវិបាកមួយដែរសម្រាប់ក្រុម ដែលត្រូវតែសម្របខ្លួនតាមស្ថានការណ៍នេះ ខណៈបើនិយាយពីពីការប្រកួតគឺនឹងតានតឹង។

គួរដឹងថា បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន មាន ៣ពិន្ទុលើក្រុម Gangwon និងក្រុម Kitchee ដែលមាន ១ពិន្ទុស្មើគ្នា គ្រាដែលក្រុម Kuching City មិនទាន់មានពិន្ទុរាប់ឡើយ ។ ហើយថ្ងៃនេះដែរ ក្រៅពីជំនួបរវាងក្រុមខ្លាំងកម្ពុជា ទល់ក្រុមខ្លាំងកូរ៉េខាងត្បូង ក្រុម Kuching City ក៏នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម Kitchee នៅម៉ោងដំណាលគ្នាផងដែរ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី
2026/10/16 01:06:34 pm        1
លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត
2026/10/16 12:43:25 pm        1
គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងលទ្ធផល តែគ្រូ Shanghai រីករាយនឹងការតស៊ូកូនក្រុម ក្រោយស្មើគ្នា ០-០
2026/10/16 10:50:58 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា

2026/10/16 01:44:26 pm
​គ្រប់វេទិកាអន្តរជាតិបញ្ហាព្រំដែនកម្ពុជា-ថៃ ជារបៀប​វារៈ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជា
2026/10/16 01:26:46 pm
​អ្នកផលិត ទទួលបានឱកាសពង្រីកការនាំចេញផលិតផល ពីការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម កម្ពុជា វៀតណាម
2026/10/16 01:09:47 pm
​គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី
2026/10/16 01:06:34 pm
​លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត
2026/10/16 12:43:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/16 01:54:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm