រដ្ឋមន្រ្តីក្រសួងរ៉ែ៖ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មី ជាស្រ្តី ​បង្ហាញ​ពី​ការ​លើក​កម្ពស់​និង​សមត្ថភាពស្រ្តី

2022/05/19 11:44:32 pm        604

ស្ទឹងត្រែង៖ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ស្ទឹងត្រែងថ្មី គឹលោកស្រី ញ៉ែម សុម៉ាលី ជំនួសលោក នូ សុវណ្ណតារ៉ា អតីតប្រធានមន្ទីររ៉ែ និងថាមពល ដែលបានទទួលមរណភាព។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា ការ​តែតាំង​ឬចូលកាន់​មុខតំណែង​របស់ប្រធានមន្ទីររ៉ែ និងថាមពលថ្មី របស់ខេត្តស្ទឹងត្រែងនាពេលនេះ មិនមែនធ្វើឡើង​ដោយ​តាមរយៈខ្សែស្រឡាយ ឬបក្សនិយមនោះឡើយ។ការតែងតាំង​ប្រធានមន្ទីរថ្មីធ្វើឡើង​ដោយ​មានការវាយតម្លៃ​សមត្ថភាពការងារពីថ្នាក់ ​ដឹកនាំខេត្ត និងក្រសួងរ៉ែនិងថាមពលជាមុន។

ឯករដ្ឋមន្រ្តី បន្តថា តាមរយៈការតែងតាំស្ត្រីជាប្រធានមន្ទីរនេះ ​សរបញ្ជាក់ឱ្យឃើញនូវការលើក ទឹកចិត្តដល់ស្ត្រីក្នុងការចូលរួមក្នុងតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្ត​ស្របតាមមុំទី៤ នៃគោល​នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹង​សមភាព​យេនឌ័រ ​និងការគាំពារសង្គម ​ជាពិសេសការពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ ​និងការ អភិវឌ្ឍ​ប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលសង្ឃឹមយ៉ាងមុតមាំថា ​លោកស្រីប្រធានមន្ទីររ៉ែ និង ថាមពលខេត្តស្ទឹងត្រែង ​ដែលទើបទទួលបានការតែងតាំងថ្មី នឹងខិតខំយកចិត្តទុកដាក់​បំពេញ​ការងារ​ស្របតាមតួនាទីភារកិច្ច ​របស់ខ្លួនឲ្យទទួលបានជោគជ័យ ដើម្បីចូលរួមធ្វើឲ្យសម្រេច​នូវគោល​នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់​ កាលទី៤ របស់រាជរដ្ឋាភិបាល​ នីតិកាលទី៦ របស់រដ្ឋសភាព្រមទាំងចក្ខុវិស័យ និងគោលដៅនៃការអភិវឌ្ឍវិស័យរ៉ែ និងថាមពលរបស់ក្រសួងរ៉ែ និងថាមពល និងគោលដៅអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ជាក់ជាពុំខាន។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ដែលបានចូលរួមក្នុងពិធីតែងតាំងនេះ បាន​វាយតម្លៃខ្ពស់ចំពោះលោកស្រី ញ៉ែម សុម៉ាលី ដែលបានបម្រើការងារនៅក្នុងមន្ទីររ៉ែ និង ថាមពលខេត្តស្ទឹងត្រែង ​អស់ជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតមន្ទីរដំបូងដែលមាន​ចំនួន​មន្ត្រី តិចតួច និងជួបការលំបាកជាច្រើន​ ដោយលោកស្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំង​កាយចិត្ត ប្រាជ្ញាស្មារតី និងការទទួលខុសត្រូវលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន៕ អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm