អន្ដរជាតិ៖ អង្គការសហប្រជាជាតិបានព្រមានថា វិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើនឡើងអាចអូសបន្លាយពេលជាច្រើនឆ្នាំទៀត ប្រសិនបើវាមិនត្រូវបានទប់ស្កាត់ ខណៈធនាគារពិភពលោកបានប្រកាសផ្តល់មូលនិធិបន្ថែមចំនួន ១២ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយឥទ្ធិពលនៃការបំផ្លាញ។ អសន្តិសុខស្បៀងកំពុងកើនឡើងដោយសារតែសីតុណ្ហភាពឡើងកំដៅ ការរាតត្បាតជំងឺឆ្លង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលនាំឱ្យមានកង្វះគ្រាប់ធញ្ញជាតិ និងជី។

