លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត

2026/10/16 12:43:25 pm        125

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាកការប្រកួត ៣សប្ដាហ៍ កំឡុងពេល FIFA Day និងពិធីបុណ្យភ្ជុំបិណ្ឌ។

សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី៤ ក្នុងការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជានេះ សុទ្ធសឹងជាគូជក់ចិត្ត ពិសេសក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង ដែលត្រូវធ្វើការងារធ្ងន់ ត្រូវជួបក្រុមខ្លាំងបឹងកេត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្វាយរៀង។

ព្រះខ័នរាជស្វាយរៀង ទើបបញ្ចប់ភារកិច្ចប្រកួតពានរង្វាន់អន្ដរជាតិចំនួន ២ គឺប្រកួតក្រៅដីទល់ក្រុម Johor Darul Ta'zim របស់ម៉ាឡេស៊ី ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងការប្រកួតថ្មីៗ ស្មើក្រុម  Shanghai Shenhua FC របស់ចិន ក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ផ្ទុយពីបឹងកេត ដែលសម្រាករហូត ក្រោយចាញ់វិសាខា ក្នុងលីគសប្ដាហ៍ទី៣។

ទោះបីព្រះខ័នរាជស្វាយរៀង មមាញឹកជាមួយការប្រកួតច្រើន ស្របពេលបឹងកេត កំពុងត្រៀមខ្លួនយ៉ាងល្អក្នុងការប្រកួតលីគរដូវកាលថ្មី ជំនួបរវាងក្រុមទាំងពីរ នាចុងសប្ដាហ៍នេះ នៅតែត្រូវបានចាត់ទុកជាការប្រកួតដ៏ធំ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួត ៤គូផ្សេងទៀត រួមមាននៅថ្ងៃទី១៧ ខែតុលាស្អែក គឺក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមកំពូលតារាងមិនទាន់ស្គាល់ចាញ់ វិសាខា និងណាហ្គាវើលដ៏ ត្រូវជួបក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា ។ ចំណែកនៅថ្ងៃទី១៨ ខែតុលា នឹងមាន ២គូផ្សេងទៀត ក្រៅពីព្រះខ័នរាជស្វាយរៀង ជួបបឹងកេត គឺមានក្រុមអង្គរថាយហ្គឺរ ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ដែលទើបយកឈ្នះក្រុម Gangwon FC របស់កូរ៉េខាងត្បូង ក្នុងពានរង្វាន់ AFC Champions League Two 2026/27 នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

គ្រូភ្នំពេញក្រោន សង្ឃឹមអ្នកគាំទ្រមានមោទនភាពជាមួយជ័យជម្នះលើក្រុមកូរ៉េ Gangwon ក្នុងពានទី២ ទ្វីបអាស៊ី
2026/10/16 01:06:34 pm        1
លីគកំពូលកម្ពុជាត្រឡប់មកវិញ បន្ទាប់ពីសម្រាក៣សប្ដាហ៍ ខណៈព្រះខ័នរាជ ត្រូវជួបបឹងកេត
2026/10/16 12:43:25 pm        1
គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងលទ្ធផល តែគ្រូ Shanghai រីករាយនឹងការតស៊ូកូនក្រុម ក្រោយស្មើគ្នា ០-០
2026/10/16 10:50:58 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន

2026/10/16 07:33:48 pm
​មន្ត្រី៖ មេបញ្ជាការក្រុមហ៊ូទីត្រូវបានសម្លាប់ អំឡុង​ការប៉ះទង្គិចជាមួយកង​កម្លាំងរដ្ឋាភិបាលយេម៉ែន នៅទី​ក្រុង​ Taiz
2026/10/16 07:26:41 pm
​ប្រមុខ​គោល​នយបាយការ​​បរទេស EU ជំរុញឱ្យអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
2026/10/16 07:24:59 pm
​ចិនផ្ដោត​លើ​វិធានការ​ជាក់ស្តែង ពីវេទិកាអភិបាលកិច្ចសកល នៅសប្តាហ៍ក្រោយ
2026/10/16 07:22:51 pm
​ឯកអគ្គរដ្ឋ​ទូត៖ ចិនអាច «ឈ្នះយ៉ាងងាយស្រួល​» នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយហ្វីលីពីន
2026/10/16 07:21:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/16 01:54:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm