គ្រប់វេទិកាអន្តរជាតិបញ្ហាព្រំដែនកម្ពុជា-ថៃ ជារបៀប​វារៈ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជា

2026/10/16 01:26:46 pm        199

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន​នៅ​ថ្ងៃ​ទី១៦ ខែតុលា​ ឆ្នាំ​២០២៦នេះថា នៅគ្រប់វេទិកាអន្តរជាតិ មិនថា​នៅ​ទី​ណា​ឬ​ពេល​វេលា​ណា​ឡើយ​ បញ្ហាព្រំដែនកម្ពុជាថៃគឺជារបៀបវារៈដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល​កម្ពុជា រហូត​ទាល់តែមានដំណោះស្រាយពិតប្រាកដ តាមរយៈគណៈកម្មការ JBC ដែលជាយន្តការគន្លឹះ ដោ​យ​ផ្អែលលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ជាអន្តរជាតិ។

ជាក់ស្ដែង​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាស ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បាន​បន្ត​លាតត្រដាង​ការពិតអំពីសកម្មភាពឈ្លានពាន​របស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និង​សកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់យោធាថៃដែលមិនគោរពព្រំដែនអន្តរជាតិរវាង​រដ្ឋ និង​រដ្ឋ ជាពិសេស​មិនគោរពច្បាប់​អន្តរជាតិ។​

សម្ដេច​ធិបតីបានថ្លែងថា នៅក្នុងបរិប​ទ​នេះ​គោ​ល​ការណ៍​នានាដែ​ល​បាន​បញ្ជាក់​ឡើង​វិញ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍ទីក្រុងបាគូ រួមមាន៖ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ ប៉ុន្តែ គឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់សន្តិភាពនិងស្ថិរភាព។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា គោលការណ៍ទាំងនេះត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់រដ្ឋទាំងអស់។

សម្តេចធិបតីបានគូសរំលេចថា បទពិសោធន៍ថ្មីៗនេះរបស់កម្ពុជាផ្ទាល់ បានពង្រឹងការជឿជាក់របស់យើងថា សន្តិភាពមិនមែនជាអ្វីដែលបានមកដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានាត្រូវតែដោះស្រាយ​ដោយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។ ព្រំដែន និងអធិបតេយ្យ​ភាព មិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែង (fait accomplis) នោះឡើយ។ សម្តេចធិបតីសង្កត់ធ្ងន់ថា បទឈប់បាញ់រវាងកម្ពុជានិងថៃ នៅតែបន្តគោរពបាន ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ហើយបញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមពៀងដែលមានជាធរមាន នៅមិនទាន់ដោះស្រាយនៅឡើយ។

សម្តេចធិបតីបន្តថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជា​ជនប្រមាណ២ ម៉ឺននាក់ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ​។

ទោះបីជាស្ថានភាពនេះនៅតែមានភាពស្មុគស្មាញក៏ដោយ ក៏សម្តេចប្រមុខរាជរដ្ឋាភិបាល​ នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«យើងជឿជាក់ថា ការសន្ទនា ការកាត់បន្ថយភាពតាន​តឹង ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេស ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្ដែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយយុត្តិធម៌ ស្ថិតស្ថិរ និងការចូលរួមជាមួយគ្នាដោយសន្តិវិធី ហើយនេះគឺជាស្មារតីនៃការសន្ទនា ការកសាងទំនុកចិត្ត និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី ដែលCICA ខិតខំជំរុញឲ្យមាននៅទូទាំងទ្វីបរបស់យើង»។

នៅក្នុងបរិបទដ៏ទូលំទូលាយនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបន្តថា សន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)បានសម្រេចនូវវឌ្ឍនភាពគួរឲ្យកោតសរសើរក្នុងការលើកកម្ពស់សារៈសំខាន់ និងការរួមចំណែករបស់ខ្លួន ក្នុងនាមជាវេទិកាសម្រាប់តំបន់អាស៊ីទាំងមូល សម្រាប់ការសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តដោយផ្អែកលើការសម្រេចជាឯកច្ឆ័ន្ទ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនជនរួមជាតិជ្រាបថា ក្រោមអភិក្រម ការការពារអធិបេត្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់ខ្លួន រាជរដ្ឋាភិបាល ​កម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនដែលភ្លេចសូម្បីមួយវិនាទីណាឡើយនូវការទាមទារទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកទាំងអស់វិលត្រឡប់ទៅផ្ទះម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ គឺក្នុងន័យនេះហើយ ដែលនៅគ្រប់វេទិកាអន្តរជាតិ មិនថានៅទីណាឬពេលវេលាណាឡើយ បញ្ហាព្រំដែនកម្ពុជាថៃគឺជារបៀបវារៈដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល​កម្ពុជា រហូតទាល់តែមានដំណោះស្រាយពិតប្រាកដ តាមរយៈគណៈកម្មការ JBC ដែលជាយន្តការគន្លឹះ ដោយផ្អែលលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ជាអន្តរជាតិ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
2026/10/16 07:33:48 pm        1
សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
2026/10/16 07:16:14 pm        1
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
2026/10/16 07:11:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន

2026/10/16 07:33:48 pm
​មន្ត្រី៖ មេបញ្ជាការក្រុមហ៊ូទីត្រូវបានសម្លាប់ អំឡុង​ការប៉ះទង្គិចជាមួយកង​កម្លាំងរដ្ឋាភិបាលយេម៉ែន នៅទី​ក្រុង​ Taiz
2026/10/16 07:26:41 pm
​ប្រមុខ​គោល​នយបាយការ​​បរទេស EU ជំរុញឱ្យអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
2026/10/16 07:24:59 pm
​ចិនផ្ដោត​លើ​វិធានការ​ជាក់ស្តែង ពីវេទិកាអភិបាលកិច្ចសកល នៅសប្តាហ៍ក្រោយ
2026/10/16 07:22:51 pm
​ឯកអគ្គរដ្ឋ​ទូត៖ ចិនអាច «ឈ្នះយ៉ាងងាយស្រួល​» នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយហ្វីលីពីន
2026/10/16 07:21:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/16 01:54:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm