អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​រួចហើយ ត្រូវអនុវត្ត​វិធានការ​សុខាភិបាល

2021/04/27 09:59:58 am        133

ភ្នំពេញ ៖ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ​(Covishield) នៅ​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ មីនា ២០២១​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ស្នើ​ប្រជា​ពលរដ្ឋ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ រួចហើយ ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​។

ឯកឧត្តម ឃួ​ង ស្រេង​ បានលើកឡើង​ទៀតថា ​សកម្មភាព​នាពេលនេះ គឺជា​ការ​យក​ចិត្តទុកដាក់​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត ហើយ​សម្តេច​តេ​ជោ​ នៅ​តាម​ថែទាំ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​បាន​យក​វ៉ាក់សាំង​កូ​វីដ​១៩​ មក​ចាក់​ជូន​អ្នកមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ ឡើងទៅ ហើយ​អ្នក​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​នេះ ​សុទ្ធតែ​ជា​អ្នក​ដែល​សម្តេច​តេ​ជោ រំដោះ​ឲ្យ​រួច​ផុតពី​ការ​កាប់​សម្លាប់​ក្នុង​សម័យ​ប៉ុលពត​។ ដូច្នេះ​សូម​ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន និង​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ជៀស ផុត​នូវ​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ​។

បើតាម​លោក​វេជ្ជបណ្ឌិត នេ​ត សុ​វីរៈ ប្រធាន​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹងថា ​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ​ចាប់​ផ្តើម​បើក​យុទ្ធនាការ​១៥​ថ្ងៃ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​កូ​វី​សែ​ល សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។ ​មាន​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ ​មាន​ចំនួន​៦​ក្រុម ​ដោយ​ក្នុង​មួយក្រុម ​មាន​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ចំនួន​០៩​នាក់​។

ទន្ទឹមគ្នា​នោះដែរ ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ កូ​វី​សែ​ល ​បាន​និយាយ​ស្រដៀង​គ្នា​ថា ​នៅ​ព្រឹក​នេះ ​គាត់​បាន​មក​ចាក់​វ៉ាក់សាំង កូ​វី​សែ​ល ​ពិតជា​សប្បាយរីករាយ​ណាស់ ​និង​សូម​អរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​កូ​វីដ​១៩​ ចាក់​ជូន​ប្រជាជន​។

ជា​ចុងក្រោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កុំ​ភ្លេច​វិធាន​ការដែល​សម្តេច​តេ​ជោ បានដាក់ចុះ ៣​កុំ ៣​ការពារ និង​វិធាន​ការ​ការពារ​ជំងឺ​កូ​វីដ​១៩​ របស់​ក្រសួងសុខាភិបាល ​លាងដៃ​នឹង​អាល់កុល ពាក់​ម៉ាស់​ជាប់​ជាប្រចាំ ​និង​មិន​ចាំបាច់​កុំ​ចេញពីផ្ទះ ទៅខាង​ក្រៅ​៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        158
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm